KPT+
មេរៀនជំរុញភាពជោគជ័យ ៥ យ៉ាងពីលោក Thomas Edison
Thomas Edison ជាអ្នកច្នៃប្រឌិតវិទ្យាសាស្ត្រ និងជាអ្នកជំនួញដែលទទួលបានជោគជ័យ ហើយខ្សែជីវិតរបស់លោកជះឥទ្ធិពលដល់មនុស្សរាប់លាននាក់លើលោក។ ក្រៅពីនោះ បុរសអាមេរិកាំងរូបនេះ ក៏ជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនជាច្រើននៅចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ។

អត្ថបទនេះនឹងបង្ហាញពីមេរៀនអស្ចារ្យចំនួន ៥ យ៉ាង ដែលយើងអាចរៀនបានពីអ្នកវិទ្យាសាស្ត្ក្រ Thomas Edison ដែលបង្កើតថាមពលអគ្គិសនីដំបូងគេ ៖
១. ភាពមិនអាចទៅរួច
បុរសគ្រប់ស្ទើរគ្រប់រូប ដែលព្យាយាមធ្វើការ ធ្វើរហូតដល់ចំណុចដែលមិនអាចទៅរួច ហើយបន្ទាប់មកពួកគេធ្លាក់ទឹកចិត្ត ពេលមិនសមបំណង។ នេះមិនមែនជាពេលដែលត្រូវធ្លាក់ទឹកចិត្តនោះទេ!
ផ្លូវមួយបិទ វាជាសញ្ញាដែលអនុញ្ញាតឱ្យអ្នករកឃើញពន្លឺនៅជុំវិញជ្រុងខ្លួនឯង។ កុំធ្លាក់ទឹកចិត្ត នៅពេលអ្វីៗហាក់ដូចជាមិនអាចទៅរួច។ ចងចាំថា មុនពេលមានថ្ងៃរះ មេឃងងឹតណាស់ ហើយមុនជោគជ័យ នោះក៏មានបរាជ័យ។
២. តំណក់ញើស

ទេពកោសល្យជាគំនិតជំរុញ ១% រីឯ ៩៩% ទៀតជាតំណក់ញើសនៃការតស៊ូ។ Thomas Edison បាននិយាយថា “មូលហេតុដែលមនុស្សជាច្រើនមិនស្គាល់ឱកាសជោគជ័យ នោះក៏ដោយសារតែពួកគេខ្លាចហត់នឿយ”។
មិនមានជោគជ័យទេ បើគ្មានការខិតខំពិតប្រាកដ ព្រោះជាអ្វីដែលអ្នកអាចរកវាបាន បន្ទាប់ពីបានបញ្ចេញកម្លាំងពលកម្មច្រើន។ ការខិតខំប្រឹងប្រែង អាចឱ្យអ្នកក្លាយជាមនុស្សដ៏មានតម្លៃ និងទាក់ទាញភាពជោគជ័យមកបាននៅជាមួយ។
៣. ច្នៃសមត្ថភាព
ប្រសិនបើយើងធ្វើរឿងណាដែលខ្លួនមានសមត្ថភាព យើងប្រាកដជាភ្ញាក់ផ្អើលនឹងខ្លួនឯង។ មនុស្សគ្រប់រូបសុទ្ធតែមានសមត្ថភាពរបស់ពួកគេម្នាក់ៗ សំខាន់ត្រូវស្គាល់ចំណុចខ្លាំងរបស់ខ្លួន។ ប៉ុន្តែបើមិនប្រើសមត្ថភាពខ្លួនឯងធ្វើការទេ កិច្ចការអ្វីក៏ដោយ មុខតែបានផលលំៗ មិនស្គាល់អ្វីជាដុំកំភួនឡើយ។
៤. រៀននៅតែឯង
“ការគិតដ៏ល្អបំផុត ត្រូវរៀននៅតែឯង! ខ្ញុំអាចផុសគំនិតល្អ គឺពេលដែលខ្ញុំនៅក្នុងបន្ទប់ស្ងាត់ម្នាក់ឯង។ ចំណាយពេលរាល់ថ្ងៃប្រហែលប្រាំនាទីក៏បាន ដើម្បីឲ្យខ្លួនលេចឡើងនូវគំនិតថ្មីៗ”។

៥. ភាពមិនសប្បាយចិត្ត
មិនសប្បាយចិត្ត ជារឿងដំបូងដែលប្រឆាំងជាមួយការរីកចម្រើនរបស់ខ្លួនឯង។ លោក Thomas Edison មានប្រសាសន៍ថា “បើសិនពេលណា ខ្ញុំបង្ហាញនូវរឿងដែលខ្លួនមិនពេញចិត្ត នោះខ្ញុំនឹងបង្ហាញអ្នកនូវការបរាជ័យរបស់ខ្ញុំដូចគ្នា” ។
មិនពេញចិត្ត ជាសត្រូវដែលរារាំងមិនឱ្យបង្កើតសមិទ្ធិផលល្អៗ ហើយធ្វើអ្វីក៏មិនទៅមុខដែរ។
ចាំថា “កាលណាមិនសប្បាយចិត្ត វាជាប្រភពនៃការអភិវឌ្ឍអន់ថយ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀន ៥ ពីអ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក
ចុចអាន៖ អាថ៌កំបាំងពីរ ធ្វើឲ្យមហាសេដ្ឋី Elon Musk ក្លាយជាមនុស្សឈ្លាសវៃក្នុងវិស័័យជំនួញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


