ព័ត៌មានអន្ដរជាតិ
រដ្ឋមួយ របស់អាមេរិក ប្រកាសអាសន្ន ដោយសារទឹកជំនន់
មនុស្សជាង ៤០ នាក់បានបាត់ការទាក់ទង នៅក្នុង Buchanan នៃរដ្ឋ Virginia កាលពីថ្ងៃពុធទី១៣ខែកក្កដា បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ បានវាយប្រហារតំបន់នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មិនមានអ្នកស្លាប់ត្រូវបានបញ្ជាក់នោះទេ។
ការិយាល័យតម្រួតតំបន់ Buchanan បានឲ្យដឹងថា មានបុគ្គលចំនួន ៤៤ នាក់បានបាត់ការទាក់ទង ប៉ុន្តែបានសង្កត់ធ្ងន់ថា នេះមិនមែនមានន័យថា មនុស្សបាត់ខ្លួននោះទេ វាមានន័យថា យើងកំពុងព្យាយាមចូលទៅដល់ និងកំណត់ទីតាំងមនុស្សទាំងនោះ ហើយពិនិត្យមើលសុខុមាលភាពរបស់ពួកគេ។

យ៉ាងណាក្តី កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
តំបន់ Buchanan ស្ថិតនៅព្រំប្រទល់នៃរដ្ឋ Virginia រដ្ឋ West Virginia និងរដ្ឋ Kentucky ។
ភ្លៀងធ្លាក់កម្រិតពី៤ទៅ៦អ៊ីញ បានវាយប្រហារតំបន់នេះក្នុងរយៈពេលប៉ុន្មានម៉ោង ពេញមួយយប់។ កន្លែងរងផលប៉ះពាល់អាក្រក់បំផុត គឺនៅផ្នែកខាងក្រោមនៃខ្សែទឹកហូរ។

ស្របពេលជាមួយគ្នានោះដែរ អភិបាលរដ្ឋ Virginia លោក Glenn Youngkin បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំចង់ឲ្យអ្នករដ្ឋ Virginia នៅក្នុងតំបន់ Buchanan ដឹងថា យើងកំពុងរកធនធានទាំងអស់ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ដោយសារព្យុះនេះ។ ស្របពេលយើងបន្តវាយតម្លៃស្ថានភាព ខ្ញុំចង់អរគុណអ្នកឆ្លើយតបដំបូងរបស់យើង និងបុគ្គលិកជួរមុខទាំងអស់ សម្រាប់ការផ្តល់ជំនួយជាមួយ ប្រតិបត្តិការដែលកំពុងបន្ត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC News
ចុចអាន៖ ស្លាប់កើនដល់១០០នាក់ហើយ ក្នុងគ្រោះធម្មជាតិនៅ ប្រេស៊ីល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


