ព័ត៌មានអន្ដរជាតិ
ជនដៃដល់ខឹងទាំងម្ដាយខ្លួនឯងផង ទើបឈានដល់ការបាញ់លោក Abe
ប្រភពស៊ើបអង្កេតជប៉ុនបាននិយាយថា ជនដៃដល់ក្នុងឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo បានប្រាប់ប៉ូលិសថា ម្តាយរបស់រូបគេបានលក់ដីធ្លីដោយគ្មានការយល់ព្រមពីក្រុមគ្រួសារ ហើយបានបរិច្ចាគប្រាក់ដែលលក់បានដល់ក្រុមសាសនាដែលខ្លួនចងកំហឹង ។

ជនដៃដល់ឈ្មោះ Yamagami Tetsuya បានសារភាពប្រាប់ប៉ូលិសទៀតថា ដោយសារតែចិត្តអន្ទះសារចង់ចូលរួមជាមួយក្រុមសាសនាដែលមានឈ្មោះថា “សហព័ន្ធគ្រួសារដើម្បីសន្តិភាព និងបង្រួបបង្រួមពិភពលោក”, ម្ដាយរូបគេបានបរិច្ចាគប្រាក់យ៉ាងច្រើនដល់ក្រុមសាសនាដែលបំផ្លាញក្រុមគ្រួសាររបស់រូបគេមួយនេះ ។
ប្រភពបាននិយាយថា ម្តាយរបស់ Yamagami បានចូលរួមក្នុងក្រុមនេះប្រហែលនៅឆ្នាំ ១៩៩៨ ខណៈលិខិតចុះបញ្ជីដីធ្លីបង្ហាញថា ម្ដាយរបស់ជនដៃដល់បានទទួលមរតកអចលនទ្រព្យចំនួន ២ នៅទីក្រុង Nara ពីឪពុករបស់លោកស្រីក្នុងខែតុលាឆ្នាំនោះ ហើយបានលក់មរតកទាំងនោះនៅខែមិថុនាឆ្នាំបន្ទាប់ ហើយក្រោយមកម្ដាយរបស់ Yamagami ក៏បានប្រកាសក្ស័យធន ។

ដោយឡែកក្រុមសាសនាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ក្រុមសាសនារបស់យើងមិនបានស្នើសុំគ្រួសាររបស់ Yamagami ឲ្យបរិច្ចាគទឹកប្រាក់ក្នុងទំហំណាមួយនោះទេ បន្ទាប់ពីម្តាយរបស់រូបគេបានក្ស័យធន ប៉ុន្តែក្រុមសាសនារបស់យើងមានគោលការណ៍ឲ្យមនុស្សធ្វើការបរិច្ចាគដោយខ្លួនឯងទៅតាមឆន្ទៈ និងតាមការសម្រេចចិត្តរបស់ពួកគេ ។
គួររំឭកថា លោក Abe ត្រូវបានខ្មាន់កាំភ្លើងវាយប្រហារកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ក្រោយដើរចូលទៅជិតអ្នកនយោបាយរូបនេះពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


