Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់កើនឡើងកាន់តែច្រើន ក្នុងគ្រោះរញ្ជួយដីនៅខេត្ត ស៊ីឈួន ប្រទេសចិន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៨ខែកញ្ញានេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលវាយប្រហារខេត្តស៊ីឈួន ភាគនិរតី ប្រទេសចិនបានកើនឡើងដល់ ៨២ នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍ CCTV បានរាយការណ៍ថា គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ដែលជាការរញ្ជួយខ្លាំងបំផុតវាយប្រហារខេត្តនេះចាប់តាំងពីឆ្នាំ២០១៧មក ក៏បានបណ្តាលឲ្យមនុស្សជាង២៧០នាក់រងរបួសផងដែរ ខណៈ៣៥នាក់កំពុងបាត់ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានបើកឡើងវិញ នូវផ្លូវឆ្ពោះទៅកាន់តំបន់ Luding ដែលជាចំណុចកណ្តាលនៃការរញ្ជួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តំបន់នេះបានជួបការរញ្ជួយកម្រិត ២.៩រ៉ិចទ័រថ្មីទៀត កាលពីល្ងាចថ្ងៃពុធ។

អ្នកព្យាករណ៍អាកាសធាតុ បានចេញការព្រមានពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតទីពីរ សម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រដែលអាចកើតមាននៅតំបន់ Luding ដោយអាចរាប់បញ្ចូលទាំងការរអិលបាក់ដីផងដែរ។

ការ​ព្រមាន​ពណ៌​លឿងដែលមិនសូវធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់តំបន់កណ្តាល និងភាគខាងលិចខេត្ត ស៊ីឈួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រកឃើញមនុស្សស្លាប់ ៧នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម