ព័ត៌មានអន្ដរជាតិ
ស្រ្តីម្នាក់រៀបរាប់អាការចម្លែកៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩
ស្រ្តីម្នាក់ឈ្មោះ Sarah Gowye មកពីទីក្រុង Whitstable នៃប្រទេសអង់គ្លេសបានត្អូញត្អែរអំពីផលវិបាកចម្លែកក្រោយជាសះស្បើយពីជំងឺកូវីដ១៩។
យោងតាមស្ត្រីរូបនេះបានឲ្យដឹងថា បន្ទាប់ពីមានជំងឺនេះ អារម្មណ៍នៃការដឹងក្លិននិងរសជាតិរបស់នាងត្រូវបាត់បង់។ ដូច្នេះរាល់មុខម្ហូបដែលនាងចូលចិត្តចាប់ផ្តើមក្លាយទៅជាម្ហូបបែបផ្សេង។

ស្ត្រីអង់គ្លេសរូបនេះបានប្រៀបធៀបរសជាតិសាច់ទៅនឹងសាប៊ូដុសខ្លួន ថ្នាំដុសធ្មេញទៅនឹងប្រេងសាំងហើយក្លិនកាហ្វេទៅនឹងផ្សែងបំពង់ស៊ីម៉ាំងឡានឬផ្សែងថ្នាំជក់។
នាងបានប្រាប់សារព័ត៌មាន Daily Record ថា “ប្រសិនបើខ្ញុំដើរចូលក្នុងផ្ទះរបស់នរណាម្នាក់ដដែលកំពុងរៀបចំម្ហូបអាហារ ខ្ញុំនឹងធុំក្លិនដូចរោមឆ្កែដែលសើមនិងទឹកស្អុយ”។

ទន្ទឹមនោះដែរ Gowye បានកត់សម្គាល់ថា នាងនៅតែអាចញ៉ាំឈីស ត្រី ផ្លែបឺរនិងបង្គាបានប៉ុន្តែទោះបីជាបែបនេះក៏ដោយ នាងនៅតែបន្តសម្រកទម្ងន់។
ស្ត្រីអង់គ្លេសរូបនេះក៏បានបង្កើតក្រុមគាំទ្រមួយនៅលើបណ្តាញសង្គមសម្រាប់អ្នកដែលទទួលរងនូវផលវិបាកស្រដៀងគ្នានេះផងដែរ។ អ្នកប្រើប្រាស់ជាងបួនពាន់នាក់មកពីទូទាំងពិភពលោកបានចូលរួមរួចទៅហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RIA
ចុចអាន៖ ដោយសារកំហុសមួយ វ៉ាក់សាំងកូវីដជិត៥០០ដូសត្រូវបោះចោលទទេៗ
ចុចអាន៖ បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ៣៣ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ


