ព័ត៌មានអន្ដរជាតិ
ពេទ្យស្រីម្នាក់ត្រូវផ្អាកការងារដោយសាររួមសិចជាមួយអ្នកជំងឺកូវីដក្នុងបន្ទប់ទឹក
ពេទ្យស្រីម្នាក់ដែលបានរួមភេទជាមួយអ្នកជំងឺកូវីដ១៩នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យត្រូវបានផ្អាកពីការងារបន្ទាប់ពីការចាប់ខ្លួន។
រូបថតសម្លៀកបំពាក់របស់គ្រូពេទ្យដែលនៅរាយប៉ាយពាសពេញលើការ៉ូត្រូវបានចែកចាយតាមអ៊ិនធើណិតដោយអ្នកជំងឺរួមជាមួយសារជាអក្សរ។

វាជាការធ្វេសប្រហែសព្រោះអ្នកជំងឺបានអួតអាងតាមរយៈបណ្តាញសង្គមអំពីកន្លែងធ្វើចត្តាឡីស័ក Wisma Atlet ក្នុងទីក្រុង ហ្សារតា ដែលជាហេតុនាំឲ្យអាជ្ញារឥណ្ឌូនេស៊ីសួរនាំអ្នកទាំងពីរ។
ច្បាប់ប្រឆាំងរូបភាពអាសអាភាសដ៏តឹងរ៉ឹងរបស់ឥណ្ឌូនេស៊ីអាចធ្វើឲ្យអ្នកជំងឺនិងគ្រូពេទ្យត្រូវកាត់ទោសហើយប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ។
អ្នកទាំងពីរបានសារភាពថា ពួកគេបានជួបគ្នាដើម្បីរួមសិចនៅក្នុងបន្ទប់ទឹកនៅទីតាំងមួយដែលពីមុនជាកន្លែងស្នាក់នៅរបស់អត្តពលិកអូឡាំពិកមុនពេលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យពិសេសសម្រាប់អ្នកផ្ទុកវីរុសកូរ៉ូណាកាលពីដើមឆ្នាំនេះ។

លោកវរសេនីយ៍ទោ Arh Herwin BS ប្រធានផ្នែកព័ត៌មាននៅបញ្ជាការដ្ឋានយោធាប្រចាំតំបន់បានឲ្យដឹងថា ពួកគេទាំងពីរត្រូវបានចាប់ខ្លួន។
លោក Herwin បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា “ករណីនេះត្រូវបានផ្ទេរទៅឲ្យប៉ូលិសក្រុងហ្សាការតាយើងបានធានាឲ្យបុគ្គលិកសុខាភិបាលក្លាយជាសាក្សីហើយស្នើសុំព័ត៌មានបន្ថែមទៀត”។
បន្ទាប់ពីការសារភាព អាជ្ញាធរបានធ្វើតេស្តអ្នកទាំងពីររកជំងឺកូវីដ១៩ហើយអ្នកជំងឺត្រូវបានរកឃើញថានៅតែមានភាពវិជ្ជមានខណៈពេលដែលគ្រូពេទ្យបានធ្វើតេស្តអវិជ្ជមាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ទោះផ្ទុះកូវីដតែកោះ បាលី អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំដើម្បីស្តារសេដ្ឋកិច្ច
ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


