ព័ត៌មានអន្ដរជាតិ
ទោះផ្ទុះកូវីដតែកោះ បាលី អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំដើម្បីស្តារសេដ្ឋកិច្ច
រដ្ឋបាលខេត្តបាលីនឹងអនុញ្ញាតឲ្យសណ្ឋាគារ ភោជនីយដ្ឋាននិងគោលដៅទេសចរណ៍ទាំងអស់រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនាពេលខាងមុខនេះក្រោមវិធានការសុខភាពទប់ស្កាត់ជំងឺកូវីដ១៩ក្នុងគោលបំណងស្តារវិស័យទេសចរណ៍របស់កោះដែលមានភាពល្បីល្បាញនេះឡើងវិញ។

ប្រធានទីភ្នាក់ងារទេសចរណ៍កោះបាលីលោក Putu Astawa បាននិយាយថា “មិនទាន់មានការរឹតបន្តឹងនៅឡើយទេ។ យើងនៅតែអនុញ្ញាតឲ្យមានការប្រារព្ធពិធីតាមលក្ខខណ្ឌដែលពិធីសារសុខភាពត្រូវបានអនុវត្តហើយការរៀបចំត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងទំហំត្រឹម៥០ភាគរយប៉ុណ្ណោះ”។
ស្របពេលជាមួយគ្នានោះ ប្រធានទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈកោះបាលី (Satpol PP) លោក Dewa Nyoman Rai Darmada បាននិយាយថា ការិយាល័យរបស់លោកនឹងដាក់ពង្រាយបុគ្គលិកដើម្បីជួយឃ្លាំមើលទីតាំងដែលទំនងជាមានមនុស្សច្រើន។ ការត្រួតពិនិត្យនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រាកដថា គ្រប់ភាគីទាំងអស់បានប្រកាន់ខ្ជាប់នូវពិធីសារសុខភាពទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Darmadi បានបន្តទៀតថា អាជ្ញាធរកោះបាលីនឹងចេញសេចក្តីអំពាវនាវមួយនាពេលឆាប់ៗនេះកុំឲ្យប្រជាជនប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំសម្រាប់ការប្រារព្ធពិធីចូលឆ្នាំសកល។
វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កោះបាលីដែលបានចូលរួមចំណែកប្រមាណ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កោះនេះ។ ជំងឺរាតត្បាតកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងខេត្តមួយដែល៨០ភាគរយគឺពឹងផ្អែកលើវិស័យទេសចរណ៍។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា មនុស្សចំនួន១១២នាក់ទៀតនៅកោះបាលីបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃព្រហស្បតិ៍ដែលនាំឲ្យករណីសរុបនៅលើកោះនេះកើនដល់១៥,១៨២នាក់។ ខេត្តនេះមានអ្នកស្លាប់ចំនួន៤៥៥នាក់ខណៈមនុស្ស១៣,៧៩១នាក់បានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Jakarta Post
ចុចអាន៖ ឥណ្ឌូនេស៊ីធ្ងន់ធ្ងរណាស់! មួយថ្ងៃមានអ្នកឆ្លងកូវីដជាង៨ពាន់នាក់
ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


