ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងបន្ថយទណ្ឌកម្ម វេណេស៊ុយអេឡា ដើម្បីបូមប្រេងក្នុងប្រទេសនេះឡើងវិញ
កាសែត Wall Street Journal បានរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន កំពុងរៀបចំកាត់បន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនដ៏ធំ Chevron របស់អាមេរិក ចាប់ផ្តើមបូមប្រេងសាឡើងវិញនៅក្នុងប្រទេសដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជាមួយសហរដ្ឋអាមេរិកមួយនេះ ។

គម្រោងការនេះត្រូវបានគេមើលឃើញថាអាចជួយបង្កើនការផ្គត់ផ្គង់ប្រេងជាសកល និងកាត់បន្ថយការដំឡើងថ្លៃថាមពល នៅពេលដែលរដ្ឋបាលលោក បៃដិន កំពុងឆ្ពោះទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ។
ទន្ទឹមនោះ របាយការណ៍របស់សារព័ត៌មានបានលេចឡើងនៅចំថ្ងៃតែមួយនៃការកាត់បន្ថយទិន្នផលប្រេងដ៏ធំដែលត្រូវបានប្រកាសដោយសម្ព័ន្ធភាពផលិតប្រេងរបស់អង្គការ OPEC+ ដើម្បីបង្កើនតម្លៃប្រេងឆៅ បន្ទាប់ពីធ្លាក់ថ្លៃយ៉ាងខ្លាំង ចាប់តាំងពីខែមិថុនា ។

កាសែត Wall Street Journal បានចុះផ្សាយទៀតថា ផែនការរបស់រដ្ឋបាលលោក បៃដិន ក៏អាចត្រួសត្រាយផ្លូវសម្រាប់ការបើកឡើងវិញនូវទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបចំពោះការនាំចេញប្រេងពីប្រទេសវេណេស៊ុយអេឡាផងដែរ ។
គួរបញ្ជាក់ថា តម្លៃប្រេងបានហក់ឡើងក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នា បន្ទាប់ពីក្រុមប្រទេសរបស់ OPEC+ បានប្រកាសពីការកាត់បន្ថយផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកា ដើម្បីរក្សាតម្លៃឲ្យមានស្ថិរភាព បន្ទាប់ពីរងគ្រោះ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកមានសន្ទុះយឺតយ៉ាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តម្លៃប្រេងសកលនឹង ហក់ឡើង ចាប់ពីខែក្រោយទៅ បន្ទាប់ពីសេចក្តីសម្រេចរបស់ OPEC+
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


