ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉ារីស ផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាថ្មី បាតុករខឹងសម្បា ៣ ចំណុច
បាតុកររាប់ពាន់នាក់បានដើរដង្ហែក្បួននៅទីក្រុងប៉ារីសក្នុងការបង្ហាញកំហឹងប្រឆាំងនឹងការកើនឡើងអតិផរណា ភាពអសកម្មពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ និងកង្វះប្រេងឥន្ធនៈជាដើម ខណៈកូដកម្មនៅឯរោងចក្រចម្រាញ់ប្រេងបានឈានដល់សប្ដាហ៍ទី ៣ ។

បាតុកម្មប្រឆាំងនឹងការកើនឡើងថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃកាលពីពេលថ្មីៗនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំងមកពីគណបក្សឆ្វេងនិយមដែលដឹកនាំដោយលោក Jean-Luc Melenchon ប្រធានគណបក្សបារាំងមិនឱនក្បាល (France Unbowed) ។
ស្របពេលជាមួយគ្នានេះ បាតុកម្មក៏បានអំពាវនាវឲ្យមានការវិនិយោគដ៏ធំប្រឆាំងនឹងវិបត្តិអាកាសធាតុផងដែរ ហើយពួកគេបានទាមទារទៀតលើវិធានការសង្គ្រោះបន្ទាន់ប្រឆាំងនឹងការកើនឡើងតម្លៃខ្ពស់ រួមទាំងការបង្កកតម្លៃថាមពល និងទំនិញសំខាន់ៗជាដើម ។

ចំណែកពាក់ព័ន្ធនឹងប្រេងឥន្ធនៈវិញ, ស្ថានីយជាច្រើនកំពុងប្រឈមនឹងកង្វះប្រេងសាំង ដោយបង្កការលំបាកដល់កម្មកររាប់លាននាក់ និងអ្នកបើកបរយានយន្តផ្សេងទៀតដែលពឹងផ្អែកខ្លាំងលើថាមពលមួយនេះ ។
ទន្ទឹមនោះ វាក៏ជាការបង្ហាញកំហឹងកាន់តែខ្លាំងឡើងដើម្បីបង្កើនសម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron ផងដែរ ខណៈបច្ចុប្បន្នលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថា្នក់ ពាក់ព័ន្ធនឹងបញ្ហាវិវាទជាច្រើនក្នុងរដ្ឋសភាបារាំង ។

ដោយឡែកអ្នករៀបចំបាននិយាយថា មនុស្សប្រមាណ ១៤០,០០០ នាក់បានចូលរួមការប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ ខណៈព័ត៌មានពីខាងប៉ូលិសវិញបានព្យាករថា មានមនុស្សចូលរួមប្រហែល ៣០,០០០ នាក់ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុងសង្គ្រាមជាមួយ ចិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


