ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! កូរ៉េទាំង២ បាញ់មីស៊ីលដាក់គ្នា
ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលផ្លោងដាក់គ្នា ដោយធ្លាក់ក្នុងដែនទឹក ជិតឆ្នេរសមុទ្ររៀងៗខ្លួនជាលើកដំបូង។

បីម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលដែលធ្លាក់នៅចម្ងាយតិចជាង ៦០គីឡូម៉ែត្រក្នុងពីទីក្រុង Sokcho របស់កូរ៉េខាងត្បូង, ទីក្រុងសេអ៊ូល ក៏បានសងសឹកវិញនៅថ្ងៃពុធនេះ។
យោធាកូរ៉េខាងត្បូងនិយាយថា នេះជាការរំលោភបំពានលើទឹកដីរបស់ខ្លួន ដែលមិនអាចទទួលយកបាន។

ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្រុមមន្ត្រីនិយាយថា បានធ្លាក់នៅចម្ងាយប្រហាក់ប្រហែលគ្នា កាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL)។
ខ្សែបន្ទាត់កំណត់ព្រំដែននេះ គឺកំណត់ចំណុចកណ្តាលនៅក្នុងសមុទ្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងមិនដែលទទួលស្គាល់ព្រំដែននោះទេ។

មន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលយ៉ាងតិច១០គ្រាប់ ឆ្ពោះទៅទាំងទិសខាងកើត និងខាងលិចកាលពីថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ស្ថានការណ៍ចុងក្រោយបំផុតនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង ទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នោះថា ជាការញុះញង់ដែលអាចបង្កឲ្យមានវិធានការឆ្លើយតបកាន់តែមានឥទ្ធិពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទាំងព្រឹក, ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹង លើកោះរបស់ កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


