ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលទាំងព្រឹក, ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹង លើកោះរបស់ កូរ៉េខាងត្បូង
យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល Ballistic មួយគ្រាប់ចូលទៅក្នុងសមុទ្រ ជិតឆ្នេរភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃពុធទី២ខែវិច្ឆិកានេះ។

ទូរទស្សន៍ YTN បានរាយការណ៍ថា ស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅលើកោះ Ulleung របស់ប្រទេសកូរ៉េខាងត្បូង អំឡុងពេលនៃការបាញ់មីស៊ីល។
ការបាញ់បង្ហោះនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នោះថា ជាការញុះញង់ដែលអាចបង្កឲ្យមានវិធានការឆ្លើយតបកាន់តែមានឥទ្ធិពល។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំបំផុត កាលពីថ្ងៃចន្ទទី៣១ខែតុលា ដោយយន្តហោះចម្បាំងរាប់រយគ្រឿងមកពីប្រទេសទាំងពីរ បានហាត់ធ្វើការវាយប្រហាររយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ក្នុងឆ្នាំនេះ ហើយនិយាយថា ការបាញ់បង្ហោះនាពេលថ្មីៗ គឺជាការឆ្លើយតបទៅនឹងសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង គំរាមអាមេរិក និងកូរ៉េខាងត្បូង ឲ្យបញ្ឈប់សមយុទ្ធយោធារួមគ្នា ជាបន្ទាន់
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


