ព័ត៌មានអន្ដរជាតិ
អ្នកសាធារណរដ្ឋ ស្តីបន្ទោសដាក់គ្នា ក្រោយដឹងលទ្ធផលបោះឆ្នោត ពាក់កណ្តាលអាណត្តិ (មានវីដេអូ)
ព័ត៌មានដែលថា គណបក្សប្រជាធិបតេយ្យគ្រប់គ្រងព្រឹទ្ធសភាអាមេរិក បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងសប្តាហ៍នេះ បានបង្កឲ្យមានការស្តីបន្ទោសដាក់គ្នានៅក្នុងគណបក្សសាធារណរដ្ឋ។

អតីតប្រធានាធិបតី Donald Trump ត្រូវបានគេរិះគន់ ចំពោះការធ្វើមិនបានល្អ ខណៈអ្នកសាធារណរដ្ឋផ្សេងទៀត បានបន្ទោសមេដឹកនាំព្រឹទ្ធសភារបស់ពួកគេគឺលោក Mitch McConnell។
ទន្ទឹមនឹងនោះ សេតវិមានបានបង្ហាញច្បាស់ៗថា លោកប្រធានាធិបតី Joe Biden នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទី២។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតសភាតំណាងរាស្រ្ត នៅតែមិនទាន់ប្រកាស។

គណបក្សសាធារណរដ្ឋ នៅតែសង្ឃឹមថានឹងឈ្នះការគ្រប់គ្រងសភាជាន់ទាប ដែលនឹងរារាំងដល់ផែនការរបស់លោកប្រធានាធិបតី ចូ បៃដិន។
កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិកបានព្យាករថា គណបក្សប្រជាធិបតេយ្យ បានកាន់អាសនៈព្រឹទ្ធសភាចំនួនពីរនៅរដ្ឋ Arizona និងរដ្ឋ Nevada ដោយបន្តការគ្រប់គ្រងសភាជាន់ខ្ពស់។

លោក Larry Hogan អភិបាលរដ្ឋ Maryland បានប្រាប់ CNN នៅថ្ងៃចន្ទទី១៤ខែវិច្ឆិកានេះថា “នេះគឺជាការបោះឆ្នោតលើកទីបីជាប់ៗគ្នាហើយ ដែលលោក Trump ធ្វើឲ្យយើងចាញ់។ គាត់និយាយថា យើងនឹងធុញទ្រាន់នឹងការឈ្នះ។ ខ្ញុំធុញទ្រាន់នឹងការចាញ់”។
ប្រវត្តិសាស្ត្របង្ហាញថា គណបក្សដែលគ្រប់គ្រងសេតវិមាន ជាធម្មតាតែងតែបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយលទ្ធផលរបស់គណបក្សប្រជាធិបតេយ្យនៅឆ្នាំនេះ ត្រូវបានចាត់ទុកថា ល្អបំផុតសម្រាប់គណបក្សដែលកាន់អំណាច ក្នុងរយៈពេលយ៉ាងតិច២០ឆ្នាំចុងក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក បៃដិន៖ ការបោះឆ្នោតថ្ងៃអង្គារ គឺជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន