ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់ប្រជាជនរុស្ស៊ីថា ពូទីនកំពុងបំផ្លាញអ្នក
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ប្រជាជនរុស្ស៊ីថា មេដឹកនាំរបស់ពួកគេ កំពុងបំផ្លាញប្រទេសរបស់ពួកគេ។

បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងសុន្ទរកថាឆ្នាំថ្មី អមដោយមនុស្សពាក់ឯកសណ្ឋានយោធា, លោក Zelensky និយាយថា ប្រធានាធិបតីរុស្ស៊ី កំពុងលាក់ខ្លួននៅពីក្រោយកងទ័ពរបស់គាត់ មិនមែនដឹកនាំពួកគេទេ។
កាលពីថ្ងៃសៅរ៍ទី៣១ខែធ្នូ មានការវាយប្រហារដ៏សាហាវនៅទូទាំងប្រទេសអ៊ុយក្រែន ហើយលោក Zelensky និយាយថា អ៊ុយក្រែននឹងមិនអត់ទោសឲ្យរុស្ស៊ីឡើយ។ មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងការវាយប្រហារនោះ។

ក្រុមមន្ត្រីនិយាយថា មានការវាយប្រហារដោយមីស៊ីលបន្ថែមទៀតទៅលើទីក្រុង កៀវ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនឆ្នាំថ្មីឈានមកដល់។
ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valerii Zaluzhny និយាយថា ខែលការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន១២គ្រាប់ ក្នុងចំណោម២០គ្រាប់កាលពីថ្ងៃសៅរ៍។
នៅក្នុងសុន្ទរកថាលើឆានែល Telegram របស់ខ្លួន លោក Zelensky និយាយថា អ្នកដែលបើកការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺជាមនុស្សអមនុស្សធម៌។

លោក Zelensky បន្តថា “មេដឹកនាំរបស់អ្នក ចង់បង្ហាញអ្នកថា គាត់កំពុងដឹកនាំនៅជួរមុខ ហើយយោធារបស់គាត់នៅពីក្រោយគាត់។ ប៉ុន្តែតាមពិតគាត់កំពុងលាក់ខ្លួន។ គាត់លាក់នៅពីក្រោយយោធា មីស៊ីលរបស់គាត់ ជញ្ជាំងនៃលំនៅដ្ឋាន និងវាំងរបស់គាត់។ គាត់កំពុងលាក់ខ្លួននៅពីក្រោយអ្នក ហើយគាត់កំពុងដុតបំផ្លាញប្រទេសរបស់អ្នក និងអនាគតរបស់អ្នក។ គ្មាននរណាម្នាក់នឹងអត់ទោសឲ្យអ្នកសម្រាប់ការភ័យខ្លាចនោះទេ។ គ្មាននរណាម្នាក់ក្នុងពិភពលោកនឹងអត់ទោសឲ្យអ្នកសម្រាប់រឿងនេះឡើយ។ អ៊ុយក្រែននឹងមិនអត់ទោសឲ្យអ្នកដាច់ខាត”។
ក្រោយមក លោក Zelensky បានថ្លែងសុន្ទរកថាឆ្នាំថ្មីដល់ប្រជាជនអ៊ុយក្រែន ដោយអរគុណពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងមិនគួរឲ្យជឿ ក្នុងការប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សុន្ទរកថាឆ្នាំថ្មីរបស់លោក ពូទីន លើកនេះ ប្លែកខុសធម្មតា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


