ព័ត៌មានអន្ដរជាតិ
រថយន្តបុករថភ្លើង នៅ ថៃ ក្រឡាប់ ៤ ទូ ស្លាប់ ៣ និងរបួសជាង ៣០ នាក់
ប្រទេសថៃ ៖ មានរឿងមួយបានកើតឡើងនៅប្រទេសថៃ ដោយសារតែរថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកនឹងទូរថភ្លើង ដែលកំពុងបើកនៅពីមុខ បណ្ដាលឲ្យរថភ្លើងក្រឡាប់ជាច្រើនទូ ថែមទាំងមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។

យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា កាលពីម្សិលមិញនេះ មានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តកង់ ១០ ដែលមានដឹកសត្វគោចំនួន ២១ ក្បាល បានបោះពួយយ៉ាងលឿន បើទោះបីជានៅកន្លែងកើតហេតុមានរថយន្តឈប់ត្រៀបត្រារង់ចាំឲ្យរថភ្លើងទៅផុតយ៉ាងណាក៏ដោយ ក៏រថយន្តនេះគ្មានបង្អង់ដែរ គឺបានទៅបុកចំទូរថភ្លើងទី ៧ បណ្តាលឲ្យទូរថភ្លើងពីទី ៦ ដល់ទី ៩ ក្រឡាប់ធ្លាក់ចេញពីផ្លូវដែកតែម្ដង។

តាមការរៀបរាប់ពីលោក ស៊ុំឆាយ សារិយ៉ា ជាអ្នកបើករថភ្លើងបាននិយាយថា មុនពេលកើតហេតុ គឺខ្សែរថភ្លើងរបស់លោកបានចេញពីស្ថានីយ ភិតបុរី ឆ្ពោះទៅកាន់ស្ថានីយខេត្ត ឈុំផន។ លុះបានប្រហែល ៥ គីឡូម៉ែត្រ ដល់ត្រង់ចំណុចឃុំពោធិ៍រ៉ៃវ៉ាន ឃុំមឿង ខេត្តភិតបុរី ត្រង់ចំណុចផ្លូវឆ្លងកាត់ ក្បាលរថភ្លើងបានឆ្លងផុតទៅហើយ ស្រាប់តែរថយន្តបង្កបានបោះពួយមកបុកទូកណ្ដាលបណ្តាលឲ្យក្រឡាប់រថភ្លើងចំនួន ៤ ទូតែម្ដង។

បើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកគោក្នុងទិសដៅទៅកាន់ទីក្រុងបាងកក ប៉ុន្តែពេលមកដល់ត្រង់ផ្លូវប្រសព្វ គឺមិនដឹងថា រថយន្តនេះដាច់ហ្វ្រាំង ឬក៏មានបញ្ហាអ្វីនោះទេ បានជាបើកបុករថភ្លើងដែលកំពុងធ្វើដំណើរនៅពីមុខយ៉ាងដូច្នេះ។

ក្រោយការត្រួតពិនិត្យ ម្ចាស់រថយន្តរងរបួសធ្ងន់ ដោយឡែកខាងរថភ្លើង គឺមានអ្នកដំណើរស្លាប់ ៣ នាក់ និងរងរបួសចំនួន ៣៦ នាក់ ដែលកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


