Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ ជនជាតិវៀតណាម៥នាក់ត្រូវជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំ

បានផុស

នៅ

កាលពីថ្ងៃអង្គារ តុលាការក្រុងហូជីមិញបានផ្តន្ទាទោសមនុស្ស៥នាក់ ឲ្យជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំពីបទ ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយរាប់ពាន់ ដែលមានតម្លៃ៦.៧ពាន់លានដុង (២៩២,២២០ដុល្លារអាមេរិក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតច្បាប់ទីក្រុងហូជីមិញបានចុះផ្សាយថា លោក Truong Chi Thanh អាយុ៣០ឆ្នាំដែលគេស្គាល់ថាជាមេខ្លោង ត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ខណៈដៃគូអាជីវកម្មរបស់គាត់ឈ្មោះ Pham Thanh Truyen អាយុ៣១ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ “ផលិតនិងឬជួញដូរទំនិញក្លែងក្លាយ”។

បក្ខពួក៣នាក់ទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ ៣ឆ្នាំ។

កាលពីខែកក្កដាឆ្នាំ២០១៨ លោក Thanh បានជួលផ្ទះមួយនៅសង្កាត់ទី១២ ដើម្បីស្តុកទុកស្រោមអនាម័យចិនដែលមិនមានស្លាកសញ្ញា។ ក្រោយមក គាត់បានលក់ផលិតផលនិងដាក់យីហោជា Durex, OK ឬ Sure។

លោក Thanh ដែលសារភាពចំពោះការចោទប្រកាន់ទាំងអស់ បានពង្រីកប្រតិបត្ដិការរបស់គាត់ ដោយជួលដៃគូស្រីម្នាក់ ឲ្យប្រាក់ខែ៤លានដុងនៅទីប្រជុំជន Thu Dau Mot នៃខេត្ត Binh Duong។

បន្ទាប់មក គាត់បានជួលបុរសពីរនាក់ផ្សេងទៀតឲ្យប្រាក់ខែ ៥លានដុងដើម្បីបើកដំណើរការទីតាំងផលិតស្រោមអនាម័យក្លែងក្លាយរៀងៗខ្លួន ក្នុងសង្កាត់ Thu Duc និង Go Vap។

គួរបញ្ជាក់ថា ពិរុទ្ធជនទាំងអស់ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៩ បន្ទាប់ពីប៉ូលិសបានធ្វើការឆ្មក់ចូលទីតាំងជាច្រើនក្នុងទីក្រុង ហូជីមិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម