ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ កាត់បន្ថយនាំចូលប្រេងឆៅពី រុស្ស៊ី អស់ ៩៩.៩ ភាគរយ
ការិយាល័យស្ថិតិអាល្លឺម៉ង់បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី បានធ្លាក់ចុះ ៩៩.៩ ភាគរយនៅក្នុងខែមករា ឆ្នាំ ២០២៣ ។
តាមរយៈស្ថិតិនេះបង្ហាញថា នៅក្នុងខែមករា អាល្លឺម៉ង់បាននាំចូលប្រេងរុស្ស៊ី ៣,៥០០ តោន ខណៈនៅខែមករា ឆ្នាំ ២០២២ អាល្លឺម៉ង់បាននាំចូលប្រេងឆៅពីរុស្ស៊ីក្នុងបរិមាណរហូតដល់ ២.៨ លានតោន ។

ទន្ទឹមនោះ ដើម្បីជំនួសប្រេងរុស្ស៊ី អាល្លឺម៉ង់បានបង្កើនការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសន័រវេស ដោយកើន ៤៤ភាគរយ ចក្រភពអង់គ្លេស កើន ៤២ ភាគរយ និងពីកាហ្សាក់ស្ថាន កើន ៣៤.៦ ភាគរយ ។
គួរបញ្ជាក់ថា អាល្លឺម៉ង់បានកាត់បន្ថយការនាំចូលប្រេង បន្ទាប់ពី EU បានដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងពីរុស្ស៊ី ដែលចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ TASS
ចុចអាន ៖ តុលាការ ICC នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង រុស្ស៊ី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


