ព័ត៌មានអន្ដរជាតិ
អត្រាធ្វើអត្តឃាតរបស់ក្មេង ជប៉ុន អាយុក្រោម ១៨ ឆ្នាំ កើនលើសកំណត់ត្រាចាស់
ក្រសួងសុខុមាលភាពប្រទេសជប៉ុនបាននិយាយថា មានមនុស្សចំនួន ២១,៨៨១ នាក់ក្នុងឆ្នាំ ២០២២ បានធ្វើអត្តឃាតខ្លួនឯង ដែលតួលេខនេះ រួមបញ្ជ្ចូលទាំងកុមារដែលមានអាយុក្រោម ១៨ ឆ្នាផងដែរ ។

យោងតាមរបាយការណ៍នេះ មានអនីតិជនសរុបចំនួន ៥១៤ នាក់ បានសម្លាប់ខ្លួនឯង រួមមានសិស្សរៀននៅវិទ្យាល័យ ចំនួន ៣៥៤, អនុវិទ្យាល័យមាន ១៤៣ នាក់ និងកុមារ ១៧ នាក់ផ្សេងទៀតដែលរៀននៅបឋមសិក្សា ក៏បានធ្វើអត្តឃាតដូចគ្នា ។
ទន្ទឹមនោះ វាជាលើកទីមួយហើយដែលតួលេខក្មេងអាយុក្រោម ១៨ ឆ្នាំ បានស្លាប់ ពោលកើនលើសពី ៥០០ នាក់ ចាប់តាំងពីទិន្នន័យឆ្នាំ ១៩៨០ មក ។

ដោយឡែក ចំពោះទិន្នន័យអ្នកធ្វើអត្តឃាតសរុបវិញ បានកើនឡើង ៤.២ ភាគរយពីឆ្នាំ ២០២១ ។ ចំពោះចំនួនបុរសដែលសម្លាប់ខ្លួនឯងបានកើនឡើងខ្ពស់ដល់ ១៤,៧៤៦ នាក់ក្នុងឆ្នាំនេះ ហើយវាជាលើកដំបូង ចាប់តាំងពី ២០០៩ ខណៈចំនួនស្ត្រីកើនឡើងក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា ពោលកើនឡើងរហូតដល់ ៧,១៣៥ នាក់ ។
បើគិតតាមអាយុវិញ អ្នកដែលមានវ័យ ៥០ ឆ្នាំ បានធ្វើអត្តឃាតច្រើនជាងគេ បន្ទាប់មកគឺអ្នកដែលមានអាយុ ៤០ ឆ្នាំ និង ៧០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ សពលោក សាដាម ហ៊ូសេន ត្រូវគេគាស់ចេញពីផ្នូរ យកទៅកន្លែងសម្ងាត់ អាថ៌កំបាំងមកដល់សព្វថ្ងៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


