ព័ត៌មានអន្ដរជាតិ
ឧក្រិដ្ឋកម្មស្អប់ខ្ពើមនៅ អាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងកំណត់ត្រា
ឧក្រិដ្ឋកម្មស្អប់ខ្ពើម នៅសហរដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងគំហុក ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាចាប់ផ្តើម។ នេះបើយោងតាមទិន្នន័យពីឆ្នាំ ២០២១ ដែលវិភាគដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៤ខែមីនា។

សរុបមក ឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៩០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង ៨១២០ ក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ១២%។
លោក Brian Levin នាយកមជ្ឈមណ្ឌលសិក្សាអំពីភាពស្អប់ខ្ពើម និងជ្រុលនិយមនៅសកលវិទ្យាល័យ California State-San Bernardino បានប្រាប់សារព័ត៌មាន Associated Press ថា “យើងស្ថិតក្នុងយុគសម័យពិសេស និងគួរឲ្យព្រួយបារម្ភមួយ ដែលឧក្រិដ្ឋកម្មស្អប់ខ្ពើមជាទូទៅ បានបន្តកើនឡើងកាន់តែយូរ បំបែកកំណត់ត្រា”។

ទិន្នន័យបង្ហាញថា មនុស្សស្បែកខ្មៅ គឺជាក្រុមដែលត្រូវបានគេកំណត់គោលដៅដោយការរើសអើងខ្លាំងបំផុត ពោលគឺមាន ២២៣៣ករណី នៅក្នុងរបាយការណ៍នេះ។
FBI បន្ថែមថា ៦៤,៥% នៃជនរងគ្រោះដោយឧក្រិដ្ឋកម្មស្អប់ខ្ពើម គឺត្រូវបានគេកំណត់គោលដៅដោយសារពូជសាសន៍ សញ្ជាតិ ឬពណ៌សម្បុររបស់ពួកគេ។ ក្នុងនោះ ១៥,៩% នៃករណីដែលកត់ត្រា គឺត្រូវបានផ្សារភ្ជាប់ទៅនឹងភាពលម្អៀងប្រឆាំងនឹងនិន្នាការផ្លូវភេទ និង ១៤,១% ចំពោះការរើសអើងប្រឆាំងជំនឿសាសនា។

លើសពីនេះ ក្នុងចំណោមក្រុមដែលប្រឈមមុខនឹងភាពលម្អៀងខាងសាសនា, ជនជាតិជ្វីហ្វគឺត្រូវបានរាប់បញ្ចូលជាងពាក់កណ្តាលនៃឧប្បត្តិហេតុ។ ការរើសអើងប្រឆាំងនឹងជនស្បែកសមាន ៩៤៨ករណី ពោលគឺតិចជាងសមាជិកនៃសហគមន៍ស្រឡាញ់ភេទដូចគ្នាបន្តិច។
អគ្គមេធាវីអាមេរិក Merrick Garland បានសន្យាចាត់វិធានការបន្ថែមទៀតដើម្បីធានាថា ក្រសួងយុត្តិធម៌ ពិតមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមនៅទូទាំងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ