ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកថា អ៊ុយក្រែនត្រូវការប្រាក់ជាង ៤០០ពាន់លាន ដើម្បីកសាងជាតិឡើងវិញ
ដោយសារមហន្តរាយនៃសង្គ្រាម ធនាគារពិភពលោក (World Bank) បាននិយាយថា ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនឡើងវិញ ហោចណាស់ត្រូវចំណាយប្រាក់ជាង ៤០០ពាន់លានដុល្លារឯណោះ។

ថ្វីត្បិតសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី កំពុងបន្ត ប៉ុន្តែតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ក្រោយពេលបញ្ចប់សង្រ្គាម អ៊ុយក្រែនត្រូវការប្រាក់យ៉ាងតិចចំនួន ៤១១ពាន់លានដុល្លារអាមេរិក ដើម្បីកសាងជាតិឡើងវិញ។

អនុប្រធានធនាគារពិភពលោកនៅប៉ែកអឺរ៉ុប និងអាស៊ី លោកស្រី Anna Bjerde មានប្រសាសន៍ថា ពេលនេះអ៊ុយក្រែនកំពុងស្ថិតនៅក្នុងបន្ទាត់ក្រីក្រ ហើយមិនត្រឹមតែត្រូវការប្រាក់វាល់លានដើម្បីស្ថាបនាជាតិនោះទេ ប្រទេសនេះក៏ត្រូវការពេលវេលាដ៏ច្រើន ហោចណាស់ក៏ ២០ឆ្នាំដែរ ទម្រាំអ្វីៗល្អប្រសើរឡើង។
ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា អ៊ុយក្រែនកំពុងតម្រូវការការគាំទ្រពីអន្តរជាតិ ខណៈបច្ចុប្បន្ន Bloomberg រាយការណ៍ថា WBG បានផ្តល់ជំនួយចំនួន ២០.៦ពាន់លានដុល្លារដល់ទីក្រុង កៀវ រួចហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ីព្រមានចំៗ សាកស្រមៃមើល! បើប្រមុខរដ្ឋនុយក្លេអ៊ែរ ត្រូវចាប់ខ្លួន តើមានអ្វីកើតឡើង?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


