ព័ត៌មានអន្ដរជាតិ
យានអវកាស ជប៉ុន បរាជ័យចុះចតលើផ្ទៃឋានព្រះចន្ទ
ការប៉ុនប៉ងរបស់ក្រុមហ៊ុនអវកាសជប៉ុន ដើម្បីបង្កើតប្រវត្តិសាស្ត្រជាន់ផ្ទៃឋានព្រះចន្ទ ត្រូវបានបរាជ័យ នៅពេលដែលមិនអាចធ្វើការចុះចតបាន ហើយទំនាក់ទំនងនៃយានត្រូវបានកាត់ផ្តាច់ ។

យាន Hakuto-R ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ispace និងបាញ់បង្ហោះកាលពីខែធ្នូ ឆ្នាំ២០២២ ដោយប្រើរ៉ុកកែតក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្ពោះទៅកាន់ព្រះចន្ទ ដោយប្រើទំនាញរបស់ព្រះអាទិត្យ ។
យាននេះបានហោះចូលទៅក្នុងគន្លងប្រហែល ១០០ គីឡូម៉ែត្រពីលើព្រះចន្ទកាលពីថ្ងៃទី១៣ ខែមេសា ហើយត្រូវបានគេសន្មត់ថា នឹងចុះចតនៅជិតរណ្ដៅមួយនៅអឌ្ឍគោលខាងជើងនៃព្រះចន្ទនៅព្រឹកថ្ងៃពុធ ខណៈក្រោយពេលកំណត់ពេលចុះចត ក្រុមហ៊ុនបាននិយាយថា មិនអាចទំនាក់ទំនងជាមួយអ្នកចុះចតបាននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមវិស្វករបាននិយាយថា ឥន្ធនៈដែលនៅសេសសល់ប្រហែលបានហៀរចេញ ហើយវាទំនងជាប៉ះនឹងផ្ទៃរបស់ព្រះច័ន្ទ ទើបបណ្ដាលឲ្យការចុះចតរងបរាជ័យបែបនេះ ។
គួរបញ្ជាក់ថា មានតែសហភាពសូវៀត និងអាមេរិកប៉ុណ្ណោះ បានចុះចតជោគជ័យលើផ្ទៃព្រះចន្ទក្នុងឆ្នាំ ១៩៦៦ ខណៈចិន ជោគជ័យជាមួយយាន ឆាងអឺ-៣ នៅឆ្នាំ ២០១៣ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


