ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ៣០៩ ករណី
នៅថ្ងៃសុក្រនេះរដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣០៩ ករណី ក្នុងនោះ ២៩៧ ករណីជាករណីឆ្លងក្នុងស្រុក និង ១២ ករណីជាករណីនាំចូល ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោមករណីថ្មី ២៩៧ ករណីក្នុងនោះរួមមាន ៨០ ករណីត្រូវបានរកឃើញនៅមន្ទីរពេទ្យ និង ២១៧ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍ ។

ចំណែកក្នុងចំណោមករណីនាំចូលចំនួន ១២ ករណីនោះមាន ៤ នាក់ជាជនជាតិថៃ ហើយពួកគេទាំង ៤ នាក់វិលត្រឡប់មកពីប្រទេសអារ៉ាប់រួម អ៊ីតាលី ស៊ូដង់ និងស្រីលង្កា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣,១០៤ ករណី និងមានអ្នកស្លាប់ចំនួន ៧១ នាក់ ហើយប្រទេសនេះស្ថិតនៅចំណាត់ថ្នាក់ទី ១២៨ ក្នុងបញ្ជីករណីឆ្លងសរុបទូទាំងពិភពលោក ។ សហរដ្ឋអាមេរិកឈរលំដាប់លេខ ១ មាន ២៥.១៩ លាននាក់ បន្ទាប់មកគឺឥណ្ឌាមាន ១០.៦៣ លាននាក់, ប្រេស៊ីល ៨.៦៩ លាននាក់, រុស្ស៊ី ៣.៦៦ លាននាក់ និងអង់គ្លេស ៣.៥៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post / The Nation
ចុចអាន ៖ ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស
ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


