ព័ត៌មានអន្ដរជាតិ
១៦រដ្ឋនៅអាមេរិក គ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់ ខណៈជើងហោះហើររាប់ពាន់ ត្រូវពន្យារពេល
ផ្សែងពុលដ៏គ្រោះថ្នាក់ពីភ្លើងឆេះព្រៃដែលកំពុងបន្តនៅក្នុងប្រទេសកាណាដា បានគ្របដណ្តប់ផ្ទៃមេឃលើភាគឦសានសហរដ្ឋអាមេរិក ដែលជាហេតុជំរុញឲ្យមានការជូនដំណឹង ព្រមានអំពីគុណភាពខ្យល់ធ្ងន់ធ្ងរនៅក្នុងរដ្ឋយ៉ាងតិច ១៦ ។

មន្ត្រីកាណាដានិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែព្យាយាមពន្លត់ភ្លើងឆេះព្រៃ ហើយគិតត្រឹមពេលនេះ ភ្លើងបានឆេះព្រៃក្នុងប្រទេសកាណាដា អស់ជាង ៨.៧ លានហិកតាហើយ ពោលគឺមានទំហំធំជាងរដ្ឋ Vermont របស់អាមេរិកទៅទៀត។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញនិយាយថា ស្ថានភាពខ្យល់មិនល្អ ត្រូវបានគេរំពឹងថាអូសបន្លាយពេលច្រើនថ្ងៃទៀត ខណៈភ្លើងឆេះព្រៃមួយចំនួននៅតែបន្តឆេះដោយមិនអាចគ្រប់គ្រងបាន។

យោងតាមលោក Mark Wysocki អ្នកជំនាញផ្នែកគុណភាពខ្យល់ នៅសាកលវិទ្យាល័យ Cornell បាននិយាយថា ផ្សែងនេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃជាច្រើន ដែលកំពុងឆេះនៅក្នុងទីក្រុង Quebec។
កាលពីថ្ងៃពុធ ទី៧ ខែមិថុនា ទីក្រុងញូវយ៉ក បានបំបែកកំណត់ត្រារបស់ខ្លួន សម្រាប់សន្ទស្សន៍គុណភាពខ្យល់ខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៩ ខណៈផ្ទៃមេឃប្រែទៅជាពណ៌ទឹកក្រូចគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។

ទន្ទឹមនោះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុង New York និង Philadelphia ដោយសារតែ ផ្ទៃមេឃពោរពេញដោយផ្សែង មើលផ្លូវមិនឃើញ។
ទីភ្នាក់ងារនេះ ក៏បានផ្អាកជើងហោះហើរមួយរយៈពេលខ្លី ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋាន LaGuardia ផងដែរ។ ជារួម ជើងហោះហើរជាង ២,០០០ ត្រូវបានពន្យារពេលនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ថ្វីបើវាមិនមែនសុទ្ធតែបណ្តាលមកពីភ្លើងឆេះព្រៃក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


