ព័ត៌មានអន្ដរជាតិ
មកស្គាល់ច្បាស់ ពីស្តេចនយោបាយអ៊ីតាលី លោក Silvio Berlusconi
អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi បានទទួលមរណភាពក្នុងអាយុ ៨៦ឆ្នាំ ដោយសារជំងឺមហារីកឈាម កាលពីថ្ងៃចន្ទទី១២ខែមិថុនា។

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរូបនេះ បានដឹកនាំរដ្ឋាភិបាលអ៊ីតាលីចំនួនបីលើក ចន្លោះឆ្នាំ១៩៩៤ ដល់២០១១ ហើយគណបក្ស Forza Italia របស់គាត់ គឺជាដៃគូនៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាច។
លោក Berlusconi គឺជាអ្នកនយោបាយលេចធ្លោបំផុតរបស់ប្រទេសអ៊ីតាលី ថ្វីបើអាជីពរបស់គាត់ ត្រូវញាំញីដោយសាររឿងអាស្រូវផ្លូវភេទ ការចោទប្រកាន់រាប់មិនអស់ពាក់ព័ន្ធអំពើពុករលួយ និងការផ្តន្ទាទោសពីបទក្លែងបន្លំពន្ធក៏ដោយ។
បុរសមានរហស្សនាមស្តេចនយោបាយរូបនេះ បានទទួលមរណភាព នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan ដែលនៅទីនោះ លោកបានចំណាយពេល៦សប្តាហ៍ ដើម្បីព្យាបាលមេរោគសួត ទាក់ទងនឹងជំងឺមហារីកឈាមរ៉ាំរ៉ៃ។
កើតក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុង Milan នាឆ្នាំ១៩៣៦, លោក Berlusconi បានចាប់ផ្តើមអាជីពជំនួញលើវិស័យអចលនទ្រព្យ មុនពេលទៅបង្កើតក្រុមហ៊ុន Mediaset ដែលជាអ្នកផ្សាយពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអ៊ីតាលី។ លោកក៏ជាម្ចាស់ក្លិបបាល់ទាត់ AC Milan ចន្លោះឆ្នាំ ១៩៨៦ ដល់ឆ្នាំ២០១៧ផងដែរ។

គណបក្ស Forza Italia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ហើយមួយឆ្នាំក្រោយមក លោក Berlusconi បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ ដែលជាប់ឆ្នោតទាំងមិនធ្លាប់កាន់តំណែងណាមួយសោះពីមុនមក ហើយក្នុងការចូលកាន់តំណែងអាណត្តិទីពីរចន្លោះឆ្នាំ២០០១ដល់២០០៦ លោកបានក្លាយជាមេដឹកនាំអ៊ីតាលី កាន់អំណាចយូរជាងគេ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
លោកបានឡើងកាន់អំណាចសាជាថ្មីក្នុងឆ្នាំ២០០៨ ប៉ុន្តែត្រូវបង្ខំចិត្តលាលែងពីតំណែងវិញនៅឆ្នាំ២០១១ ចំពេលមានវិបត្តិបំណុលធ្ងន់ធ្ងរ។
លោក Berlusconi ត្រូវបានកាត់ទោសពីបទក្លែងបន្លំពន្ធនៅចុងឆ្នាំ២០១២។ ក្រោយមក បម្រាមឈរឈ្មោះបោះឆ្នោតរបស់គាត់ ត្រូវបានដកចេញទាន់ពេលសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨ ពេលដែលគណបក្ស Forza Italia ចូលរួមនៅក្នុងក្រុមចម្រុះជាមួយគណបក្ស League និង Brothers of Italy ប៉ុន្តែមិនទទួលបានសំឡេង ៤០% តាមដែលត្រូវការដើម្បីគ្រប់គ្រងអំណាចនោះទេ។

នៅឆ្នាំ២០១៩ លោក Berlusconi បានឈ្នះអាសនៈនៅក្នុងសភាអឺរ៉ុប ហើយនៅក្នុងការបោះឆ្នោតសកលខែតុលាឆ្នាំ២០២២ គណបក្សរបស់លោក បានវិលត្រលប់មកកាន់អំណាចវិញនៅក្នុងក្រុមចម្រុះដែលដឹកនាំដោយគណបក្ស Brothers of Italy របស់លោកស្រី Giorgia Meloni។ Berlusconi ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភាផងដែរ។
លោកបានរៀបការពីរដង ហើយមានទំនាក់ទំនង៧ឆ្នាំជាមួយ Francesca Pascale អាយុ ៣៧ឆ្នាំ មុនពេលទាក់ទងជាមួយ Marta Fascina អាយុ៣៣ឆ្នាំ ដែលជាសមាជិកសភាគណបក្ស Forza Italia ហើយក្នុងជីវិតគ្រួសារនោះ លោកមានកូនចំនួន៥នាក់ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


