ព័ត៌មានអន្ដរជាតិ
លោក Lukashenko បញ្ជាក់គោលបំណងអនុញ្ញាតឲ្យទាហានស៊ីឈ្នួល រុស្ស៊ី ចូលមក បេឡារុស
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានស្វាគមន៍ក្រុមទាហានស៊ីឈ្នួល Wagner Group និងបានបញ្ជាក់ពីគោលបំណងក្នុងការអនុញ្ញាតឲ្យក្រុមបាក់ទ័ពមួយនេះចូលមកកាន់ប្រទេសរបស់លោកផងដែរ ។

លោក Lukashenko បានលើកឡើងថា ការអនុញ្ញាតឲ្យក្រុមទាហានស៊ីឈ្នួលដែលដឹកនាំដោយលោក Yevgeny Prigozhin ចូលមកកាន់ទឹកដីនៃប្រទេសបេឡារុស ដោយសារតែប្រទេសរបស់លោកចង់រៀនពីបទពិសោធន៍ប្រយុទ្ធរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីមួយនេះ ។
លោកប្រធានាធិបតីរូបនេះបានបញ្ជាក់ទៀតថា វានឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រសិនបើមេបញ្ជាការរបស់ទាហានស៊ីឈ្នួល Wagner Group អាចចែករំលែកនូវជំនាញយោធា ក៏ដូចជាយុទ្ធសាស្ត្រប្រយុទ្ធរបស់ពួកគេជាមួយកងទ័ពបេឡារុស ។

មុនពេលសម្រេចចិត្តធ្វើការបះបោរប្រដាប់អាវុធនៅក្នុងប្រទេសរុស្ស៊ីកាលពីសប្ដាហ៍មុន ក្រុមទាហានស៊ីឈ្នួល Wagner Group គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងសមរភូមិប្រយុទ្ធដណ្ដើមយកទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីប៉ុន្មានខែមុននេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុមទាហានស៊ីឈ្នួល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


