ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ព្រួយបារម្ភអំពីស្ថានភាពនយោបាយនៅប្រទេស ថៃ
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅថ្ងៃអង្គារទី១៨ខែកក្កដាថា សហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការវិវត្តនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។

គាត់បានកត់សម្គាល់បែបនេះ ទាក់ទងទៅនឹងពាក្យបណ្តឹងចំនួនពីរដាច់ដោយឡែកពីគ្នា ដែលប្តឹងប្រឆាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខនិងបេក្ខជននាយករដ្ឋមន្ត្រីថៃលោក Pita Limjaroenrat ដែលបានឈ្នះអាសនៈសមាជិកសភាច្រើនជាងគេ នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ខែឧសភា។
ឆ្លើយតបទៅសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីវឌ្ឍនភាពនយោបាយថៃ ក្រោយការបោះឆ្នោត លោក Miller ប្រាប់ទៅក្រុមអ្នកកាសែតថា សហរដ្ឋអាមេរិក មិននៅខាងបេក្ខជនណាឡើយ ក្នុងការបោះឆ្នោតថៃ។ យើងមិនគាំទ្រគណបក្ស ឬអ្នកនយោបាយណាមួយទេ។ អ្វីដែលយើងគាំទ្រគឺលទ្ធិប្រជាធិបតេយ្យពហុបក្ស និងដំណើរការក្រោយការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនថៃ និងគាំទ្រអនាគតប្រជាធិបតេយ្យ និងវិបុលភាពសម្រាប់ប្រទេសថៃ។

លោក Miller បន្តថា សហរដ្ឋអាមេរិកកំពុង តាមដានវឌ្ឍនភាពក្រោយការបោះឆ្នោត។ នោះរួមបញ្ចូលទាំងការវិវត្តន៍ថ្មីៗនៅក្នុងប្រព័ន្ធច្បាប់ ដែលជាក្តីព្រួយបារម្ភផងដែរ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ កំពុងពិនិត្យពាក្យបណ្តឹងប្រឆាំងលោក Pita និងគណបក្ស ចលនាឆ្ពោះទៅមុខ ពាក់ព័ន្ធសំណើធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ឬច្បាប់ប្រមាថព្រះមហាក្សត្រ។
លើសពីនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានដាក់ញត្តិទៅតុលាការធម្មនុញ្ញអំពីការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Pita ដែលត្រូវបានហាមឃាត់ដោយច្បាប់បោះឆ្នោតរបស់ប្រទេសថៃផងដែរ។
ករណីទាំងពីរនេះ នាំឲ្យមានក្តីព្រួយបារម្ភអំពីសិទ្ធិរបស់ Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រី និងលទ្ធភាពនៃការរំលាយគណបក្សរបស់គាត់ទៀតផង ពោលគឺស្រដៀងទៅនឹងអ្វីដែលបានកើតឡើងចំពោះគណបក្សអនាគតទៅមុខក្នុងឆ្នាំ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បេក្ខជនមួយរូប ខាងគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនធ្វើជា នាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


