ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីអាមេរិក ព្យាករអំពី ជម្លោះនៅអ៊ុយក្រែន តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ
អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon បានព្រមានអ្នកស្នងតំណែងគឺលោក Bill Clinton កាលពីជិត៣០ឆ្នាំមុនថា អ៊ុយក្រែន អាចធ្លាក់ចូលទៅក្នុងភាពចលាចលបង្ហូរឈាម ហើយក៏បានព្យាករ អំពីការផ្លាស់ប្តូរនយោបាយសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ នេះបើយោងតាមឯកសារដែល ចេញផ្សាយជាសាធារណៈកាលពីសប្តាហ៍មុន។

នៅក្នុងលិខិត ប្រាំពីរទំព័រចុះថ្ងៃទី២១ខែមីនា ឆ្នាំ១៩៩៤ និងដកស្រង់ដោយកាសែត Wall Street Journal, អតីតប្រធានាធិបតីរូបនេះ បានលាតត្រដាងអំពីទិដ្ឋភាពនយោបាយក្រោយសម័យសូវៀត បន្ទាប់ពីលោក វិលត្រលប់ពីដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
លោក Nixon រៀបរាប់ថា អ៊ុយក្រែនជាប្រទេសសំខាន់ ហើយព្រមានថា ស្ថានភាពគឺ ផុយស្រួយ។ លោកបានចង្អុលបង្ហាញអំពីស្ថានភាពនយោបាយ ដែលមិនអាចទាយទុកជាមុនបាន នៅទីនោះ ហើយថា សភាអ៊ុយក្រែន អាក្រក់ជាងសភារុស្ស៊ីទៅទៀត។ លើសពីនេះ លោកក៏បានជំរុញឲ្យលោក Clinton ពង្រឹងវត្តមានការទូតរបស់អាមេរិកនៅអ៊ុយក្រែន និងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិសម្រាប់ទីក្រុង កៀវ ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងអ៊ុយក្រែន-រុស្ស៊ី បានធ្លាក់ចុះយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ និងការចាប់ផ្តើមអរិភាពនៅតំបន់ Donbass។
ប្រទេសរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ដោយលើកឡើងពីបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ ឋានៈពិសេសឲ្យតំបន់ Donetsk និង Lugansk នៅអ៊ុយក្រែន។
មិនយូរប៉ុន្មានមុនពេលចាប់ផ្តើមជម្លោះបច្ចុប្បន្ន វិមានក្រឹមឡាំងបានទទួលស្គាល់សាធារណរដ្ឋ Donbass ថាជារដ្ឋឯករាជ្យ ហើយទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាលោកខាងលិចណាមួយឡើយ។
ទោះយ៉ាងណា មកដល់ខែកញ្ញាឆ្នាំមុន តំបន់ Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye ផងដែរ ត្រូវបានកាត់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ថា លោកខាងលិចខកចិត្តលើ អ៊ុយក្រែន ដែលខំផ្ដល់អាវុធទៅឲ្យ ហើយ នៅតែបរាជ័យវាយបកលើ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


