ព័ត៌មានអន្ដរជាតិ
ចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសមិនបានប៉ុន្មានផង លោក Wang Yi បំពេញភារកិច្ចទៅក្រៅប្រទេសភ្លាម
ក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិនដែលទើបតែតែងតាំងថ្មីគឺលោក Wang Yi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាការងារមួយចំនួន ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan និងលោក Wang Yi នឹងពិភាក្សាអំពីទិដ្ឋភាពនៃទំនាក់ទំនងទ្វេភាគី តួកគី-ចិន ខណៈការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន ក៏នឹងស្ថិតនៅក្នុងរបៀបវារៈផងដែរ ។
ទន្ទឹមនោះ ការអញ្ជើញបំពេញទស្សនកិច្ចរបស់លោក Wang Yi ទៅកាន់ប្រទេសតួកគីបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចាស់របស់ចិនគឺលោក Qin Gang បានលាលែងពីតំណែង ក្រោយពេលដែលមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេល ១ ខែ ។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសតួកគី និងចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ បានឡើងដល់កម្រិតនៃ “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” ក្នុងឆ្នាំ ២០១០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វិមានក្រឹមឡាំង ប្រាប់កាលបរិច្ឆេទដែលលោក ពូទីន គ្រោងបំពេញទស្សន កិច្ចនៅ ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


