ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ ឡាវចាក់វ៉ាក់សាំងកូវីដដល់បុគ្គលិកពេទ្យជាង ៦០០ នាក់បន្ថែមទៀត
ប្រទេសឡាវបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យជាង ៦០០ នាក់ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលកាលពីថ្ងៃពុធ ។
យោងតាមរបាយការណ៍របស់វិទ្យុជាតិឡាវ (LNR) បានឲ្យដឹងថា បុគ្គលិកពេទ្យ និងបុគ្គលិកជួរមុខដែលប្រឈមមុខនឹងហានិភ័យជាង ៦០០ នាក់បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ។

ការចាក់វ៉ាក់សាំងនេះបានធ្វើឡើងនៅមន្ទីរពេទ្យ Mittaphap និង Setthathirath ក្នុងរដ្ឋធានីវៀងចន្ទក្រោមវត្តមានឧបនាយករដ្ឋមន្រ្តីលោក Somdy Douangdy និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Boungkong Sihavong ។
លោកវេជ្ជបណ្ឌិត Boungkong បាននិយាយថា វ៉ាក់សាំង Sinopharm ដែលផលិតនៅប្រទេសចិនត្រូវបានគេប្រើដើម្បីចាក់ដល់បុគ្គលិកពេទ្យឡាវ អាជ្ញាធរដែលធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន និងអ្នកដែលធ្វើការនៅទីតាំងធ្វើចត្តាឡីស័ករបស់រដ្ឋ ។

វ៉ាក់សាំង Sinopharm ចំនួន ៤២៣ ដូសត្រូវបានគេដាក់ពង្រាយរួចហើយដើម្បីចាក់ដល់មនុស្សចំនួន ២៩៨ នាក់ដោយក្នុងនោះបុគ្គលិក ១២៥ នាក់បានទទួលការចាក់ដូសទីពីរដោយគ្មានផលប៉ះពាល់អ្វីឡើយ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា“ យើងរំពឹងថានឹងចាក់វ៉ាក់សាំងប្រជាជនចំនួន ១.៥ លាននាក់នៅឆ្នាំនេះ ឬប្រហែល ២២ ភាគរយនៃប្រជាជនឡាវ ។ យើងសង្ឃឹមថានឹងអាចឈានដល់ ៧០ ភាគរយនៃប្រជាជនសរុបនៅឆ្នាំ ២០២៣” ។

ប្រទេសឡាវបានទទួលវ៉ាក់សាំងកូវីដចំនួន ២,០០០ ដូពីប្រទេសចិន ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានផ្តល់ការដឹកជញ្ជូនវ៉ាក់សាំង “Sputnik V” កាលពីសប្តាហ៍មុន ។
ប្រទេសឡាវក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៩២ ផងដែរដែលបានទទួលជំនួយពីសម្ព័ន្ធភាពវ៉ាក់សាំង COVAX ដោយទទួលបានវ៉ាក់សាំងនេះប្រមាណពី ១៥ ទៅ ២០ ភាគរយនៅត្រឹមខែមេសា ឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឡាវមានករណីឆ្លងជំងឺកូវីដ ១៩ តែ ៤៤ ករណីប៉ុណ្ណោះ ខណៈមានអ្នកជាសះស្បើយ ៤១ នាក់ និងមិនមានអ្នកស្លាប់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Laotian Times
ចុចអាន ៖ មីយ៉ាន់ម៉ាចាក់វ៉ាក់សាំងកូវីដដំបូងដល់បុគ្គលិកសុខាភិបាល
ចុចអាន ៖ កូវីដកំពុងផ្ទុះខ្លាំងនៅវៀតណាម ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍៨១ករណី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


