ព័ត៌មានអន្ដរជាតិ
វៀតណាម អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីរកឃើញការឆ្លងក្នុងសហគមន៍ថ្មី ៣៤ករណី
ប្រទេសវៀតណាមបានអនុម័តជាលើកដំបូងឲ្យប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណា AstraZeneca ស្របពេលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងធំបំផុតនៃជំងឺកូវីដ១៩។

ការផ្ទុះឡើងថ្មីនៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ៩៨លាននាក់មួយនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ហើយបានរីករាលដាលដល់ទីក្រុងហាណូយ។
អាជ្ញាធរបានប្រញាប់ប្រញាល់ធ្វើតេស្តមនុស្សរាប់ម៉ឺននាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន២ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះមានមួយករណីត្រូវបានគេរាយការណ៍ថា ជាអ្នកប៉ះពាល់ទៅនឹងមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសជប៉ុនចំពោះវីរុសបម្លែងខ្លួនចក្រភពអង់គ្លេស B117។

ភាគច្រើននៃករណីថ្មីគឺក្នុងខេត្ត Hai Duong ភាគខាងជើងដែលនៅទីនោះ កម្មកររោងចក្រចំនួន២,៣៤០នាក់ត្រូវបានដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីនិយោជិកម្នាក់ មានទំនាក់ទំនងជាមួយអ្នកដែលធ្វើតេស្តវិជ្ជមានជំងឺនេះ នៅពេលមកដល់ប្រទេសជប៉ុនកាលពីពាក់កណ្តាលខែមករា។
ក្រសួងសុខាភិបាលបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៣២ករណីនៅខេត្ត Hai Duong និង២ករណីទៀតនៅខេត្ត Quang Ninh ដែលធ្វើឲ្យចំនួនករណីសរុបក្នុងការផ្ទុះឡើងថ្មីកើនដល់១៨០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រោយផ្ទុះឆ្លងកូវីដខ្លាំងសាជាថ្មី នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាទិញវ៉ាក់សាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


