Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាមម្នាក់ លួចកាបូបលុយពីជនជាតិឥណ្ឌា នៅព្រលាន​យន្តហោះ​ ហាណូយ

បានផុស

នៅ

មន្ត្រីសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ បានពិនិត្យវីដេអូកាមេរ៉ា ហើយប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់យកកាបូបលុយពីជនជាតិឥណ្ឌា មុនជិះយន្តហោះគេចទៅភាគខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា លោក J.V.R. អាយុ ៣១ ឆ្នាំសញ្ជាតិឥណ្ឌាបានរាយការណ៍ទៅមជ្ឈមណ្ឌលសន្តិសុខអាកាសចរណ៍ Noi Bai ថា គាត់បាត់កាបូបមួយដែលមានក្រដាសបញ្ជាក់អត្តសញ្ញាណ និងប្រាក់សរុបចំនួន ៥៩.៤ ដុល្លារ ។

បុគ្គលិកសន្តិសុខបានពិនិត្យវីដេអូកាមេរ៉ា ហើយប្រទះឃើញបុរសម្នាក់ដែលលួចកាបូប កំពុងរៀបចំឡើងយន្តហោះពី Noi Bai ទៅកាន់ទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃតែមួយ ។

ជនខិលខូចមានឈ្មោះ Ha Van T. អាយុ ៥៣ឆ្នាំ រស់នៅក្នុងខេត្ត Dien Bien ភាគពាយ័ព្យប្រទេសវៀតណាម ត្រូវបានឃាត់ខ្លួន និងសារភាពថា ពិតជាបានយកកាបូបរបស់អ្នកដំណើរជនជាតិឥណ្ឌាមែន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ គ្រួសារសពកំពុងកើតទុក្ខ បែរជាជនសង្ស័យ ២ នាក់ មកលួចទ្រព្យសម្បត្តិក្នុងរោងបុណ្យ ត្រូវឃាត់ខ្លួន

ចុចអាន៖ គំនូរល្បីៗទូទាំងពិភពលោក ៦ ផ្ទាំង ត្រូវគេលួច ដោយសារតែតម្លៃរាប់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម