សន្តិសុខសង្គម
គ្រួសារសពកំពុងកើតទុក្ខ បែរជាជនសង្ស័យ ២ នាក់ មកលួចទ្រព្យសម្បត្តិក្នុងរោងបុណ្យ ត្រូវឃាត់ខ្លួន
នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ខណៈធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃ ក្នុងពិធីបុណ្យសពមួយ នៅមូលដ្ឋានភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ស្របតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ក្នុងបទល្មើសជាក់ស្ដែង ខណៈពួកគេធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពមួយ នៅមូលដ្ឋានភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យទាំង ០២ នាក់ ដែលនគរបាលឃាត់ខ្លួនក្នុងបទល្មើសខាងលើរួមមាន ៖
១-ឈ្មោះ ឆាយ ឈួ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ផល សុភ័ក្រ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ចំពោះវត្ថុតាងដកហូតបានរួមមាន ៖ ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ,នាឡិកាដៃខូច ០១ ខ្សែ ,ចិញ្ចៀនប្លាទីន ០២ វង់ ,ក្រវិលប្លាទីន ០១ គូ និងម៉ូតូម៉ាក HONDA CLICK ក្រហម ០១ គ្រឿង។

សូមជម្រាបថា កាលពីវេលាម៉ោង ០៣ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ពលរដ្ឋចំនួន ០៣ នាក់ ខណៈជនរងគ្រោះកំពុងកើតទុក្ខ នៅពិធីបុណ្យសពមួយ ក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះទាំង ៣ នាក់ រួមមាន ៖ ១-ឈ្មោះ ហួន ជឿម ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានបាត់ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO Y02S ពណ៌ត្នោត (ម្ចាស់ផ្ទះកើតហេតុ)។ ២-ឈ្មោះ ហួន វណ្ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានបាត់ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO V20 ពណ៌ទឹកប៊ិច។
៣-ឈ្មោះ មឿន សាវ៉ៃ ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិបេងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបាត់ទូរស័ព្ទ ០១ គ្រឿង ម៉ាក HUAWEI ពណ៌ត្នោត និងកូនកាបូបស្ពាយ ពណ៌ឈាមជ្រូក ចំនួន ០១ ដោយក្នុងកាបូបមានប្រាក់រៀលចំនួន ១៥ ម៉ឺនរៀល ,ប្រាក់ដុល្លារ ២៧ ដុល្លារ ,នាឡិកាដៃ ០១ ខ្សែ (ខូច) ,ចិញ្ចៀនប្លាទីន ០២ វង់ ,ក្រវិលប្លាទីន ០១ គូ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក។ ក្នុងនោះដែរ ភ្លាមៗ ជនរងគ្រោះ បានផ្ដល់ព័ត៌មានទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយផ្ដើមធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាណន់ និងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកទ្រព្យសម្បត្តិ ត្រូវបានប្រគល់ជូនម្ចាស់វិញ៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


