ព័ត៌មានអន្ដរជាតិ
តុលាការអាមេរិករកឃើញថា លោក ដូណាល់ ត្រាំ មានទោសពីបទបំប៉ោងទ្រព្យសម្បត្តិ
តុលាការស៊ីវិលនៃរដ្ឋញូវយ៉ក បានរកឃើញអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងអាជីវកម្មគ្រួសាររបស់គាត់ ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិដោយខុសច្បាប់។ នេះបើយោងតាមសម្ដីចៅក្រម លោក Arthur Engoron បានបង្ហាញកាលពីថ្ងៃអង្គារ។

អគ្គមេធាវីរដ្ឋ Letitia James បានប្តឹងលោក ត្រាំ និងអង្គភាពរបស់គាត់កាលពីខែកញ្ញា ឆ្នាំមុន ដោយអះអាងថា គាត់បានកុហកអស់រយៈពេលមួយទសវត្សរ៍អំពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់។ ចៅក្រមបានរកឃើញថា អតីតតារាទូរទស្សន៍រូបនេះការពិតបានបំប៉ោងតម្លៃទ្រព្យសម្បត្តិរបស់គាត់ចន្លោះពី ២.២៣ទៅ ៣.៦ពាន់លានដុល្លារ ដើម្បីទទួលបានលក្ខខណ្ឌអំណោយផលលើប្រាក់កម្ចីធនាគារ ការធានារ៉ាប់រង និងធនធានហិរញ្ញវត្ថុផ្សេងទៀត។
សេចក្តីសម្រេចបានរកឃើញថា អចលនទ្រព្យ Mar-a-Lago របស់លោក ត្រាំ នៅរដ្ឋផ្លរីដា អគារ Trump Tower របស់គាត់ ទីលានវាយកូនហ្គោល និងអគារការិយាល័យជាច្រើន សុទ្ធសឹងជាអចលនទ្រព្យដែលគាត់តំឡើងតម្លៃខុសពីការពិត។ ចៅក្រមលោក Engoron បានគាំទ្រការចោទប្រកាន់របស់ James ដែលថា តម្លៃនៃទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លើស ហើយបានច្រានចោលការការពារក្តីរបស់អតីតប្រធានាធិបតីរូបនេះ។
បន្ថែមពីលើបណ្តឹងរដ្ឋប្បវេណី លោក ត្រាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌរាប់សិបករណីទៀតផងដែរ។ ក្រៅពីនោះគ្រួសារទាំងមូលមានទោសពីបទ ក្លែងបន្លំទ្រព្យ ហើយគេកំពុងស្វែងរកការហាមឃាត់លោក ត្រាំ និងក្រុមហ៊ុនគ្រួសាររបស់គាត់មិនឱ្យធ្វើអាជីវកម្មណាមួយនៅក្នុងទីក្រុង New York ។ ចំណែកកូនទាំង ៣ របស់ ត្រាំ ក៏ជាជនជាប់ចោទក្នុងបណ្តឹងដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ថៃ ផ្ដោតលើការឆបោកឆ្លងដែនតាមអនឡាញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


