ព័ត៌មានអន្ដរជាតិ
ប្រភពមួយទម្លាយថា អាមេរិក បានបញ្ជូនអាវុធរឹបអូសពីអ៊ីរ៉ង់ ទៅឲ្យអ៊ុយក្រែន
ដោយបានដកស្រង់សម្តីមន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះ, ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃពុធទី៤ខែតុលាថា ទីក្រុងវ៉ាស៊ីនតោន បានរកឃើញវិធីស្របច្បាប់ ដើម្បីបញ្ជូនអាវុធ និងគ្រាប់រំសេវដែលរឹបអូសបានពីអ៊ីរ៉ង់ទៅឲ្យទីក្រុងកៀវ ខណៈទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក (CENTCOM) បានប្រគល់គ្រាប់កាំភ្លើងមួយលានគ្រាប់ ទៅឲ្យអ៊ុយក្រែនរួចទៅហើយកាលពីដើមសប្តាហ៍នេះ។

យោងតាម CNN, ការដឹកបញ្ជូនទៅនេះ អាចជួយសម្រាលនូវកង្វះខាតដ៏សំខាន់មួយចំនួន ដែលយោធាអ៊ុយក្រែនកំពុងប្រឈមមុខ ខណៈខ្លួនក៏កំពុងរង់ចាំទាំងលុយកាក់ និងសម្ភារជាច្រើនទៀត ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធ CENTCOM និយាយថា ខ្លួនបានបញ្ចប់ការផ្ទេរគ្រាប់មួយលានគ្រាប់ទៅកាន់អ៊ុយក្រែនរួចទៅហើយ កាលពីពីរថ្ងៃមុន។ យោធាពន្យល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបានកម្មសិទ្ធិលើអាវុធទាំងនេះនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ តាមរយៈការទាមទារសំណងរដ្ឋប្បវេណីរបស់ក្រសួងយុត្តិធម៌ ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។
ការរឹបអូសទ្រព្យសម្បត្តិរដ្ឋប្បវេណី គឺជាការអនុវត្តដែលអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក រឹបអូសយកទ្រព្យសម្បត្តិណា ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឧក្រិដ្ឋ ប៉ុន្តែរឿងនេះ ត្រូវបានគេរិះគន់ជាយូរមកហើយថា ជា ចោរលាក់មុខ។
ការប្រកាសកាលពីថ្ងៃពុធ កើតឡើងចំពេលមានភាពមិនប្រាកដប្រជាអំពីការផ្តល់មូលនិធិបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ការសម្របសម្រួលនៅនាទីចុងក្រោយរវាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃទី៣០ខែកញ្ញា បានបញ្ចៀសការបិទរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនដាក់បញ្ចូលប្រាក់បន្ថែមទៀតសម្រាប់ជួយទីក្រុងកៀវនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ ជួយឡើងអស់ពីខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


