ព័ត៌មានអន្ដរជាតិ
វៀតណាម លុបចោលជើងហោះហើរ ដោយសារព្យុះ Koinu
ជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines និង Vietjet មួយចំនួន ដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ត្រូវបានលុបចោល ឬប្តូរពេលហោះហើរ ដោយសារឥទ្ធិពលនៃព្យុះស៊ីក្លូន Koinu ដែលវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៥ខែតុលា។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានលុបចោលជើងហោះហើរចំនួនពីរគឺ VN587 និង VN581។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយទៀតគឺ Vietjet ក៏បានលុបចោលជើងហោះហើរពីរផងដែរគឺ VJ885 និង VJ886។
រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានបញ្ជាឲ្យការិយាល័យ អាជីវកម្ម និងស្ថាប័នអប់រំនៅទូទាំងទីក្រុង និងស្រុកចំនួនប្រាំ ត្រូវបិទទ្វារ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងបានប្រាប់ពួកគេឲ្យត្រៀមខ្លួនទប់ទល់នឹងព្យុះស៊ីក្លូន Koinu។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ ក៏បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន៨៧ផងដែរ ខណៈជើងហោះហើរអន្តរជាតិចំនួន២៥ ត្រូវបានលុបចោលដូចគ្នា។

គួរបញ្ជាក់ថា Koinu គឺជាព្យុះស៊ីក្លូនប្រភេទ៤ ដែលនាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ៣៤២.៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាឆ្លងកាត់កោះ Lanyu។
រដ្ឋបាលអាកាសធាតុកណ្តាល (CWA) បានប្រាប់ Guardian ថា វាជាព្យុះមានកម្លាំងខ្យល់បក់ខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់ ចាប់តាំងពីកោះនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ហើយវាក៏ជាព្យុះដែលមានខ្យល់កន្ត្រាក់ខ្លាំងបំផុតលំដាប់ទីបី នៅទូទាំងពិភពលោកផងដែរ។
កាលពីឆ្នាំ១៩៩៦ កោះ Barrow នៃប្រទេសអូស្ត្រាលី បានកត់ត្រាល្បឿនខ្យល់កន្ត្រាក់៤០៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបំបែកកំណត់ត្រាឆ្នាំ១៩៣៤ នៅពេលខ្យល់កន្ត្រាក់៣៧២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រាក្នុងរដ្ឋ New Hampshire នៃសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ Koinu ជាព្យុះមានខ្យល់បក់ខ្លាំងលំដាប់ទី៣ ក្នុងប្រវត្តិសាស្រ្តពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


