ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន អង្វរករឲ្យអន្តរជាតិកុំលម្អៀង ត្រូវទប់ស្កាត់អំពើប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល
មន្ត្រីប៉ាឡេស្ទីន បានអង្វរករដល់ប្រជាជាតិនានាក្នុងពិភពលោក ឲ្យធ្វើអន្តរាគមន៍និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនារបស់អ៊ីស្រាអែល លើប្រជាជនខ្លួន បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។

ទន្ទឹមនោះ មន្ត្រីអ៊ីស្រាអែល បានស្តីបន្ទោសការបំផ្ទុះនេះទៅលើគ្រាប់រ៉ុកកែត ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធជីហាដឥស្លាម។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះលើបណ្តាញសង្គម X ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានក្រុមហាម៉ាស់ ដែលលាក់ខ្លួននៅខាងក្នុងមន្ទីរពេទ្យ មុនពេលលុប Post នោះចេញវិញភ្លាមៗ ហើយបង្ហោះព័ត៌មានថ្មីមួយទៀត ដោយស្តីបន្ទោសលើក្រុមហាម៉ាស់វិញ។
លោក Hussein al-Sheikh ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធទី១៨ខែតុលាថា “ការសម្លាប់រង្គាលនៅមន្ទីរពេទ្យ គឺមិនអាចអត់ឱនឲ្យបានទេ ហើយអ្វីដែលកំពុងកើតឡើងគឺជាអំពើប្រល័យពូជសាសន៍”។

លោកបន្តថា “យើងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់ការសម្លាប់រង្គាលនេះ។ ភាពស្ងៀមស្ងាត់ និងភាពលម្អៀងមិនអាចទទួលយកបានទៀតទេ”។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, មន្ទីរពេទ្យ Al-Ahli ដែលគ្រប់គ្រងដោយគ្រិស្តបរិស័ទ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សជាង៥០០នាក់។
ការទម្លាក់គ្រាប់បែកនេះ កើតឡើងចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បាតុករគាំទ្រប៉ាឡេស្ទីន ចូលលុកលុយ រដ្ឋសភាអាមេរិក, ប៉ូលិសចាប់ខ្លួនមនុស្ស ៣០០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


