ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាអនុម័តវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទោះមានវិបត្តិនយោបាយក្រោយរដ្ឋប្រហារ
ប្រទេសមីយ៉ាន់ម៉ាបានចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ Sputnik V របស់រុស្ស៊ី ខណៈដែលកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺនេះនៅតែបន្ត ទោះបីជាមានវិបត្តិនយោបាយកើតឡើង បន្ទាប់ពីរដ្ឋប្រហារក៏ដោយ ។
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជារដ្ឋបរទេសទី ២០ និងជាប្រទេសទីមួយនៅអាស៊ីអាគ្នេយ៍ដែលបានផ្ដល់ភ្លើងខៀវចាក់វ៉ាក់សាំងរុស្ស៊ី ។ មីយ៉ាន់ម៉ាបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបន្ទាន់នេះដោយស្នើសុំការសាកល្បងព្យាបាលបន្ថែមនៅក្នុងប្រទេស ។

ការចុះបញ្ជីនេះបានកើតឡើង ទោះបីមានអស្ថិរភាពនយោបាយក៏ដោយ ខណៈមានមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេស បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីដើមសប្តាហ៍នេះ ។ កាលពីថ្ងៃទី ១ ខែកុម្ភៈកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនមន្រ្តីរដ្ឋាភិបាលសំខាន់ៗរួមមានទាំងទីប្រឹក្សារដ្ឋ និងអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាប្រធានាធិបតី Win Myint ផងដែរ ។ យោធាបានចោទប្រកាន់លោកស្រី ស៊ូជី និងគណបក្សរបស់លោកស្រីដែលបានឈ្នះការបោះឆ្នោតទូទៅនៅខែវិច្ឆិកា ឆ្នាំ ២០២០ ពីបទបន្លំសន្លឹកឆ្នោត ប៉ុន្តែក៏ត្រូវបានបដិសេធដោយអាជ្ញាធរបោះឆ្នោតកំពូលរបស់ប្រទេសផងដែរ ។
អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានផ្លាស់ប្តូរការអនុម័តលើការចាក់វ៉ាក់សាំងរបស់រុស្ស៊ី បន្ទាប់ពីទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានចេញផ្សាយលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ របស់វ៉ាក់សាំង Sputnik V ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោក ។ ទិន្នន័យដែលបានចេញផ្សាយពីអ្នកស្ម័គ្រចិត្តជិត ២០,០០០ នាក់បានបង្ហាញថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព ៩១.៦ ភាគរយប្រឆាំងនឹងវីរុសកូរ៉ូណា ។ វាក៏ត្រូវបានគេបង្ហាញផងដែរថាមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារករណីជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ។

នាយកប្រតិបត្តិ RDIF លោក Kirill Dmitriev បាននិយាយថា លោកសង្ឃឹមថាប្រទេសបរទេសដទៃទៀតក៏នឹងសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់នឹងចូលរួមជាមួយប្រទេសមីយ៉ាន់ម៉ានៅពេលដែលយើងឃើញពីតម្រូវការកើនឡើងនៃវ៉ាក់សាំង ហើយត្រៀមខ្លួនជួយដៃគូរបស់យើងក្នុងការការពារសុខភាពប្រជាជន” ។
ទន្ទឹមនោះវ៉ាក់សាំងរុស្ស៊ីក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅប្រទេសម៉ិកស៊ិក នីការ៉ាហ្គា និងលីបង់ ផងដែរកាលពីដើមសប្តាហ៍នេះ ។ កាលពីមុនវ៉ាក់សាំងនេះក៏បានទទួលការយល់ព្រមពីប្រទេសបេឡារុស បូលីវី ប៉ាឡេស្ទីន វ៉េណេស៊ុយអេឡា ប៉ារ៉ាហ្គាយ ហុងគ្រី និងអារ៉ាប់រួម ខណៈដែលប្រទេសដទៃទៀតដូចជា អាហ្សង់ទីន អាល់ហ្សេរី និងស៊ែប៊ី បានប្រើប្រាស់រួចទៅហើយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ គណបក្សរបស់លោកស្រី ស៊ូជី ស្នើពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា
ចុចអាន ៖ មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


