ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងទាមទារឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងការតវ៉ាដ៏ធំបំផុតចាប់តាំងពីបដិវត្ត Saffron ឆ្នាំ២០០៧ដែលបានជួយជំរុញឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។

នៅថ្ងៃទី២នៃការតវ៉ាទ្រង់ទ្រាយធំនេះ ហ្វូងមនុស្សនៅក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន បានពាក់អាវពណ៌ក្រហម កាន់ទង់ក្រហមនិងប៉េងប៉ោងពណ៌ក្រហម ដែលជាពណ៌របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី។
ពួកគេស្រែកថា “យើងមិនចង់បានរបបផ្តាច់ការយោធាទេ! យើងចង់បានប្រជាធិបតេយ្យ!”។

ហ្វូងមនុស្សយ៉ាងច្រើនកុះករមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោន បានប្រមូលផ្តុំគ្នានៅតាមទីប្រជុំជននានាខណៈពួកគេធ្វើដំណើរឆ្ពោះទៅវត្ត Sule នៅទីក្រុងនេះ ដែលក៏ជាចំណុចប្រមូលផ្ដុំគ្នាក្នុងអំឡុងបាតុកម្មដែលដឹកនាំដោយព្រះសង្ឃពុទ្ធសាសនាកាលពីឆ្នាំ២០០៧និងបាតុកម្មផ្សេងទៀតក្នុងឆ្នាំ១៩៨៨ផងដែរ។

ក្រុមប៉ូលិសប្រដាប់អាវុធដែលមានខែលការពារបានដាក់របាំង ប៉ុន្តែមិនបានព្យាយាមបញ្ឈប់បាតុកម្មទេ។ អ្នកហែក្បួនខ្លះបានប្រគល់ផ្កាទៅឲ្យប៉ូលិស។
ក្រុមអ្នកតវ៉ាបានបង្ហាញកាយវិការដោយប្រើម្រាមដៃបី ដែលបានក្លាយជានិមិត្តរូបនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ អ្នកបើកបរបានចុចស៊ីផ្លេឡានម៉ូតូរបស់ពួកគេ ចំណែកអ្នកដើរបានកាន់រូបថតលោកស្រីស៊ូជី។

បុគ្គលិកអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មានមនុស្ស១,០០០នាក់បានចូលរួមការតវ៉ាក្នុងទីក្រុងណៃពិដោ ខណៈមាន៦ម៉ឺននាក់នៅទីក្រុង យ៉ាំងហ្គោន។ ការតវ៉ាត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងទី២ Mandalay ព្រមទាំងទីប្រជុំជននិងភូមិជាច្រើននៅទូទាំងប្រទេស។

ក្រុមអ្នកតវ៉ាក្នុងទីក្រុងយ៉ាំងហ្គោនបានបំបែកគ្នានៅពេលយប់ ដោយនិយាយថា ពួកគេនឹងវិលត្រឡប់មកវិញប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានឆ្លើយតបទេនោះ។
ការធ្វើបាតុកម្មនេះភាគច្រើនមានលក្ខណៈអហិង្សា មិនដូចការបង្ក្រាបបង្ហូរឈាមកាលពីឆ្នាំ១៩៩៨និង២០០៧ទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ធ្លាយវីដេអូ ប៉ូលិសបាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់