ព័ត៌មានអន្ដរជាតិ
គណបក្សរបស់លោកស្រី ស៊ូជី ស្នើពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា
អតីតគណបក្សកាន់អំណាចមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានអំពាវនាវដល់ UN និងសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់ក្រុមប្រឹក្សារដ្ឋបាលរថ្មីដែលត្រូវបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេស ។

ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកុម្ភៈ បន្ទាប់ពីមានការឃុំខ្លួនមន្ត្រីរដ្ឋាភិបាលជាច្រើន ក្រុមប្រឹក្សាដែលដឹកនាំដោយមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺជាស្ថាប័នប្រតិបត្តិដែលកំពុងគ្រប់គ្រងប្រទេស ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយទីប្រឹក្សារដ្ឋដែលត្រូវបានបណ្តេញចេញគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហារនោះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់រដ្ឋាភិបាលយោធា ។

ដោយលើកឡើងពីការកាន់កាប់អំណាចដោយខុសច្បាប់ និងដោយយោធា គណបក្ស NLD បានជំរុញឲ្យស្ថានទូតនានាមិនធ្វើការជាមួយរដ្ឋាភិបាលយោធា ។
លោក Aung Kyi Nyint សមាជិកគណៈកម្មាធិការប្រតិបត្តិកណ្តាលគណបក្ស NLD បាននិយាយថា ពួកគេបានដឹងអំពីអ្នកការទូតបរទេសមួយចំនួនដែលត្រៀមចាប់ផ្តើមធ្វើការជាមួយក្រុមប្រឹក្សានេះ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតនោះទេ ។

លោកបានប្រាប់ទីភ្នាក់ងារ Anadolu តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា រដ្ឋប្រហារនេះមិនស្របតាមរដ្ឋធម្មនុញ្ញទេ ហើយរដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតី Win Myint ដែលកំពុងជាប់ឃុំឃាំងនៅតែជារដ្ឋាភិបាលស្របច្បាប់ ។ គ្មានប្រទេសណាគួរទទួលស្គាល់របបយោធាទេ ប្រសិនបើពួកគេគោរពបទដ្ឋានប្រជាធិបតេយ្យ” ។
គួរបញ្ជាក់ថា រដ្ឋប្រហារនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេស ខណៈដែលមន្រ្តីរាជការជាពិសេសបុគ្គលិកសុខាភិបាលបាននៅជួរមុខនៃការធ្វើបាតុកម្មអហិង្សានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ
ចុចអាន ៖ ធ្លាយវីដេអូ ប៉ូលិសបាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


