ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជូនអំណោយវ៉ាក់សាំងកូវីដ Sputnik V ដល់ វៀតណាម
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រគល់វ៉ាក់សាំងកូវីដ Sputnik V ជាអំណោយរបស់រដ្ឋាភិបាលលោក ជូនចំពោះប្រទេសវៀតណាម។

អំណោយនេះ ត្រូវបានប្រគល់នៅថ្ងៃអង្គារក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ទៅកាន់ទីក្រុងហាណូយសម្រាប់ការពិគ្រោះយោបល់សន្តិសុខ រុស្ស៊ី-វៀតណាម។
លោក Dang Viet Hung ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រោមក្រសួងសុខាភិបាលបាននិយាយថា កេសត្រូវបានផ្ទេរទៅកាន់កន្លែងស្តុកដ៏ត្រជាក់នៅ វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតដើម្បីរក្សាទុក។

មន្ត្រីក្រសួងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា កេសនេះមានវ៉ាក់សាំងចំនួន១,០០០ដូសដែលផលិតដោយក្រុមហ៊ុន Generium JSC។
វ៉ាក់សាំងនេះ ត្រូវចាក់ពីរដងក្នុងរយៈពេលបីសប្តាហ៍ដាច់ពីគ្នា ហើយត្រូវរក្សាទុកនៅសីតុណ្ហភាពដក១៨អង្សាសេឬទាបជាងនេះនិងមានសុពលភាព៦ខែ។ យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩១,៦ភាគរយ។

កាលពីខែមុន ប្រទេសវៀតណាមបានអនុម័តវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់។
កាលពីឆ្នាំមុន អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan បាននិយាយថា ប្រទេសវៀតណាមបានបញ្ជាទិញវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ីប៉ុន្តែលោកមិនបានបង្ហាញពីតួលេខជាក់លាក់នោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង
ចុចអាន៖ រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


