Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនមនុស្ស៨នាក់ទៀត ពាក់ព័ន្ធអគ្គិភ័យនៅ ហុងកុង ខណៈអ្នកស្លាប់នៅតែកើនឡើង

បានផុស

នៅ

តាមការផ្សាយពី BBC នាថ្ងៃ២៩ ខែវិច្ឆិកា ស្ថាប័នប្រឆាំងអំពើពុករលួយ (ICAC) ហុងកុងនិយាយថា ខ្លួនបានចាប់ជនសង្ស័យ៨នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងអគ្គីភ័យដែលឆាបឆេះអគារផ្ទះល្វែងខ្ពស់មួយ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨នាក់ និង២០០នាក់ទៀតនៅតែបាត់ខ្លួន ក្នុងអគ្គិភ័យដ៏អាក្រក់បំផុតរបស់ទីក្រុងអស់រយៈពេលជិត ៨០ឆ្នាំ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបាននិយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅអគារ Wang Fuk ក្នុងសង្កាត់ភាគខាងជើងនៃទីក្រុង Tai Po ប៉ុន្តែបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ ក្នុងនោះដែរ សាកសពចំនួន ៨៩ នាក់មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ហើយសាកសពចំនួន ១៦នាក់នៅតែស្ថិតនៅក្នុងអគារនូវឡើយ។

គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយក៏បាននិយាយផងដែរថា ខ្លួនបានបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេតអំពើពុករលួយ ដែលអាចកើតមាននៅក្នុងគម្រោងជួសជុលអគារនេះ បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនមនុស្ស៣នាក់កាលពីថ្ងៃសុក្រ រួមមាននាយកនៅក្រុមហ៊ុនវិស្វកម្ម និងអ្នកម៉ៅការរងសម្រាប់រនាំងឫស្សី។

លោកស្រី Eileen Chung អធិការប៉ូលិសហុងកុងនិយាយថា «យើងមានហេតុផលដើម្បីជឿថា ភាគីទទួលខុសត្រូវរបស់ក្រុមហ៊ុនមានការធ្វេសប្រហែសយ៉ាងខ្លាំង ដែលនាំឲ្យមានគ្រោះថ្នាក់នេះ និងបណ្តាលឲ្យភ្លើងឆេះរាលដាលមិនអាចគ្រប់គ្រងបាន ហើយបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរយ៉ាងច្រើន»»។

យោងតាមជំរឿនរបស់រដ្ឋាភិបាលឆ្នាំ ២០២១ អគារ Wang Fuk Court ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៣ និងបានផ្តល់អាផាតមិនចំនួន ១.៩៨៤ សម្រាប់ប្រជាជនប្រមាណ ៤.៦០០ នាក់។ មិនតែប៉ុណ្ណោះ ប្រជាជនជិត ៤០% ត្រូវបានគេប៉ាន់ប្រមាណថា មានអាយុយ៉ាងហោចណាស់ ៦៥ ឆ្នាំ។ អ្នកខ្លះរស់នៅក្នុងអចលនទ្រព្យលំនៅដ្ឋានដែលមានការឧបត្ថម្ភធនចាប់តាំងពីវាត្រូវបានសាងសង់មកម៉្លេះ។

សូមបញ្ចាក់ដែរថា អគ្គិភ័យនេះគឺជាអគ្គីភ័យដ៏សាហាវបំផុតរបស់ហុងកុងចាប់តាំងពីឆ្នាំ ១៩៤៨ ដោយសម្លាប់មនុស្ស ១៧៦នាក់ នៅក្នុងឃ្លាំងមួយ ហើយក៏ជំរុញឲ្យមានការប្រៀបធៀបទៅនឹងអគ្គីភ័យអគារ Grenfell Tower នៅទីក្រុងឡុងដ៍ ដែលបានសម្លាប់មនុស្ស ៧២នាក់ កាលពីឆ្នាំ ២០១៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងសោកនាដកម្មអគ្គិភ័យនៅ ហុងកុង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម