ព័ត៌មានអន្ដរជាតិ
ហុងកុងនិងតៃវ៉ាន់ ប្រកាសអាសន្ន ចំណែក ថៃ កំពុងឆ្លេឆ្លា ដោយសារព្យុះសាហាវបំផុតប្រចាំឆ្នាំ
ហុងកុងបានប្រកាសអាសន្នដោយសារមហាព្យុះទីហ្វុង Ragasa ដែលហោះសំដៅទៅវាយប្រហារទីក្រុងនេះ ខណៈនៅឯប្រទេសថៃឯណោះ ក៏កំពុងឆ្លេឆ្លាផងដែរ ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះសាហាវបំផុតប្រចាំឆ្នាំមួយនេះ។

តាមការផ្សាយរបស់ South China Morning Post នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥, ព្យុះនេះនឹងវាយប្រហារទីក្រុងហុងកុងជាមួយខ្យល់ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយសារតែកម្លាំងដ៏គ្រោះថ្នាក់របស់វា ហុងកុងបានផ្អាកជើងហោះហើរប្រហែល ៦០០ជើង, ពន្យារពេលការដឹកជញ្ជូនតាមជើងទឹក បិទសាលារៀន-អាជីវកម្ម និងជម្លៀសមនុស្សរាប់ម៉ឺននាក់រូចទៅហើយ។

អាជ្ញាធរព្រមានថា ឥទ្ធិពលព្យុះនឹងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ វាយប្រហារតំបន់ទំនាបដូចជា Lei Yue Mun នៅភាគខាងកើតតំបន់ Kowloon, តំបន់ Tai O នៅលើកោះ Lantau ភាគខាងលិច និង Tai Po នៅភាគខាងកើត New Territories។
នៅតៃវ៉ាន់ក៏ប្រកាសអាសន្នដែរ ខណៈព្យុះខ្លាំងបំផុតប្រចាំឆ្នាំមួយនេះ បានបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់រួចទៅហើយ បន្ទាប់ពីទឹកជំនន់ជន់លិចក្រុង Guangfu។

ចំណែកនៅថៃឯណោះ កំពុងឆ្លេឆ្លា ព្រោះឥទ្ធិពលដ៏ខ្លាំងនៃព្យុះ Ragasa នឹងបង្កទុក្ខវេទនាធំធេង ដល់តំបន់ជាច្រើននៅទូទាំងប្រទេស។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃបានព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារឥទ្ធិពលព្យុះនឹងបង្កជាគ្រោះធម្មជាតិដូចជាភ្លៀងធ្លាក់ខ្លាំង ជំនន់រហ័ស បំណាក់ដីភក់ និងទឹកទន្លេហូរបុកខ្លាំង។

ខេត្តដែលរងគ្រោះខ្លាំងជាងគេស្ថិតនៅប៉ែកខាងជើង ឦសាន កណ្តាលនិងខាងកើត ខណៈទីក្រុងបាងកកក៏នឹងរងគ្រោះធ្ងន់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


