ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្តេជ្ញាកម្ទេចក្រុមហាម៉ាសឲ្យបាន ទោះត្រូវប្រឆាំងជាមួយពិភពលោកក៏ដោយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាបន្តឈរនៅជាមួយទាហានរបស់គាត់ ដើម្បីធ្វើសង្គ្រាមកម្ចាត់ក្រុម ហាម៉ាស ដោយមិនអើពើនឹងសម្ពាធអន្តរជាតិ ដែលជំរុញឲ្យបន្ធូរដៃឬបញ្ឈប់ឡើយ ហើយលោកថែមទាំងអះអាងទៀតផងថា អ៊ីស្រាអែល នឹងប្រឆាំងជាមួយពិភពលោក បើសិនចាំបាច់។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងលោក Benny Gantz, លោក Netanyahu បានច្រានចោលការរិះគន់អន្តរជាតិលើតួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាម។ លោកបានជំរុញឲ្យមេដឹកនាំបស្ចិមប្រទេស បន្តការគាំទ្រនៅពីក្រោយរដ្ឋជ្វីហ្វមួយនេះ ព្រោះជ័យជម្នះរបស់ខ្លួនគឺជាជ័យជម្នះសម្រាប់ ពិភពលោកសេរីទាំងមូលផងដែរ។
ស្របពេលជាមួយគ្នានោះ លោក Netanyahu ក៏បានចង្អុលបង្ហាញដែរថា អ៊ីស្រាអែលនឹងប្រឆាំងចំពោះការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តំបន់ហ្គាហ្សា ក្រោយចប់សង្រ្គាម។
លើសពីនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បានចេញការព្រមានខ្លាំងៗ ទៅកាន់ក្រុមហេសបូឡារបស់ប្រទេសលីបង់ ទៀតផង។ លោក Netanyahu ព្រមានថា “សូមកុំសាងកំហុស ដោយចូលរួមក្នុងសង្គ្រាមឲ្យសោះ។ នោះនឹងក្លាយជាកំហុសពេញមួយជីវិតរបស់អ្នក ការចូលទៅក្នុងសង្រ្គាម នឹងបំផ្លាញជោគវាសនានៃប្រទេសលីបង់ទាំងមូល”។

ការព្រមាននេះកើតឡើង បន្ទាប់ពីមេដឹកនាំក្រុម ហេសបូឡា និយាយថា ក្រុមប្រដាប់អាវុធ បានប្រើប្រាស់អាវុធប្រភេទថ្មី និងវាយប្រហារគោលដៅថ្មីៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយប្តេជ្ញាថា ការប្រយុទ្ធប្រឆាំងអ៊ីស្រាអែលនឹង នៅតែបន្ត។
កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា ក្រុមហេសបូឡា បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Shomera ដែលមានទីតាំងនៅព្រំដែនជាប់ លីបង់។
ដោយឡែក មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក៏និយាយដែរថា សេណារីយ៉ូសង្រ្គាមទ្រង់ទ្រាយធំរវាងក្រុមប្រដាប់អាវុធរបស់ខ្លួនជាមួយអ៊ីស្រាអែល អាចកើតមានគ្រប់ពេល ហើយលោកថែមទាំងប្រកាសឲ្យក្រុមហេសបូឡា ត្រៀមខ្លួនសម្រាប់ការប្រឈមណាមួយជាមួយអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times of Israel
ចុចអាន៖ ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


