ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa
កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការរកឃើញសពចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលខ្លួននិយាយថា ក្រុមហាម៉ាស កំពុងឃុំឃាំងនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

ចំណាប់ខ្មាំងឈ្មោះ Yehudit Weiss ដែល IDF និយាយថា ត្រូវបាននាំពីផ្ទះរបស់នាងនៅតំបន់ Be’eri គឺត្រូវបានរកឃើញនៅក្នុងអគារមួយ ជិតមន្ទីរពេទ្យ al Shifa ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល កំពុងស្វែងរកព័ស្តុតាងនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស។
IDF និយាយថា សពត្រូវបានធ្វើកោសល្យវិច្ច័យ កំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសារ បានទទួលដំណឹងនេះរួចហើយ។ យោធាអ៊ីស្រាអែលក៏អះអាងដែរថា កាំភ្លើងវែង និងគ្រាប់បែកគ្រាប់រ៉ុកកែត គឺត្រូវបានរកឃើញនៅក្នុងអគារ។

តាមការបញ្ជាក់ពី IDF, “កិច្ចការជាតិនៅចំពោះមុខយើង គឺស្វែងរកអ្នកបាត់ខ្លួន និងបញ្ជូនអ្នកដែលត្រូវបានចាប់ពង្រត់ឲ្យវិលត្រលប់ទៅផ្ទះវិញ។ IDF កំពុងប្រតិបត្តិការ និងសម្របសម្រួលយ៉ាងពេញលេញជាមួយស្ថាប័នជាតិ និងសន្តិសុខដែលពាក់ព័ន្ធ ដើម្បីបន្តការងារទាំងនេះ។ យើងនឹងមិនបញ្ឈប់បេសកកម្មឡើយ រហូតដល់ទីបញ្ចប់”។
ព័ត៌មាននេះកើតឡើង ស្របពេលកងទ័ពអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីនិងអាវុធក្នុងបរិវេណមន្ទីរពេទ្យ al Shifa។ អ៊ីស្រាអែល ក៏អះអាងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្តនោះ មានផ្ទុកអាវុធថែមទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ កងទ័ពអ៊ីស្រាអែល អះអាងរកឃើញផ្លូវក្រោមដី ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


