Connect with us

ព័ត៌មានអន្ដរជាតិ

ជិត២០០ប្រទេសនៅ COP28 ឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល 

បានផុស

នៅ

នៅថ្ងៃពុធទី១៣ខែធ្នូ តំណាងមកពីប្រទេសជិត២០០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ហើយនេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ ដែលបង្ហាញពីទីបញ្ចប់នៃយុគសម័យប្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Getty)

កិច្ចព្រមព្រៀងដែលធ្វើឡើងក្នុងទីក្រុងឌូបៃ បន្ទាប់ពីការចរចាយ៉ាងតានតឹងរយៈពេលពីរសប្តាហ៍មួយនេះ គឺចង់ផ្ញើសារដ៏មានអានុភាពដល់វិនិយោគិន និងអ្នកបង្កើតគោលនយោបាយថា ពេលនេះពិភពលោកបានរួបរួមគ្នាហើយ ជាមួយបំណងបំបែកចេញពីឥន្ធនៈហ្វូស៊ីល ហើយនេះជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ជាក្តីសង្ឃឹមចុងក្រោយ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុ។

លោក Espen Barth Eide រដ្ឋមន្ត្រីក្រសួងការបរទេសន័រវែសនិយាយថា “វាគឺជាលើកទីមួយ ដែលពិភពលោករួបរួមគ្នា ជុំវិញសារច្បាស់លាស់បែបនេះ ស្តីពីតម្រូវការក្នុងការងាកចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល”។

(រូបថត៖ PBS)

នៅក្នុងកិច្ចព្រមព្រៀង COP28 មានប្រទេសជាង១០០ ត្រូវបានបញ្ចុះបញ្ចូលឲ្យបញ្ឈប់ការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ប៉ុន្តែទទួលបានការជំទាស់យ៉ាងខ្លាំងពីក្រុមប្រទេសផលិតប្រេង OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលប្រកែកថា ពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័ន ដោយមិនចាំបាច់ចោលឥន្ធនៈនោះទេ។

ការ​ជំទាស់នេះហើយ ​បាន​ជំរុញឲ្យកិច្ច​ប្រជុំ​កំពូល​ ត្រូវអូសបន្លាយពេលដល់ទៅលើសម៉ោង។ ឥឡូវ នៅពេលកិច្ចព្រមព្រៀងនេះឈានដល់ ប្រទេសនានា មានទំនួលខុសត្រូវក្នុងការអនុវត្តកិច្ចព្រមព្រៀង តាមរយៈគោលនយោបាយជាតិនិងការវិនិយោគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប្រវត្តិសាស្រ្ត! ប្រទេសអ្នកមាន យល់ព្រមសងប្រទេសអ្នកក្រ ដែលខូចខាតដោយសារ អាកាសធាតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម