Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើរការរាប់សន្លឹកឆ្នោតតៃវ៉ាន់សម្រេចបានលើសពី ៨០ភាគរយ គណបក្សកាន់អំណាចនៅតែបន្តនាំមុខគេ

បានផុស

នៅ

គិតត្រឹមម៉ោង ៧ និង ៣០ នាទី ម៉ោងក្នុងតំបន់ (តៃវ៉ាន់) លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅតែបន្តនាំមុខគេ ដោយទទួលបាន ៤,៤៦៧,២៤២ សំឡេង ខណៈលោក Hou Yu-ih មកពីគណបក្សប្រឆាំង Kuomintang (KMT)ទទួលបាន ៣,៦៣០,២៥៥ សំឡេង និងលោក Ko Wen-je មកពីគណបក្សប្រជាជាតិតៃវ៉ាន់ (TPP) ទទួលបាន ២,៨២៦,០២២ សំឡេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា តួលេខខាងលើ គិតត្រឹមម៉ោង ៧ និង ៣០ នាទី​ ម៉ោងក្នុងតំបន់ (តៃវ៉ាន់) ដែលដំណើរការរាប់សន្លឹកឆ្នោត សម្រេចបាន ៨៤ភាគរយនៃមណ្ឌល់បោះឆ្នោតទូទាំងកោះមួយនេះ ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម