Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅជប៉ុន អ្នករបួសកើនដល់១៤៦នាក់ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់

បានផុស

នៅ

កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងធ្វើឡើងនៅភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រវាយប្រហារនៅទីក្រុង Fukushima ដែលបណ្តាលឲ្យមនុស្សជាងមួយរយនាក់រងរបួសនិងនាំឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទូរទស្សន៍ NHK បានឲ្យដឹងថា មនុស្សយ៉ាងតិច១៤៦នាក់បានរងរបួសប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ទេ។ ក្រុមហ៊ុនថាមពលនានា មិនបានរាយការណ៍អំពីការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ទេ។ រោងចក្រថាមពលកម្តៅប្រហែល១៣នៅ Fukushima និង Miyagi ត្រូវដាច់អ៊ីនធើណិតបន្ទាប់ពីការរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃអាទិត្យ បានវាយប្រហារតំបន់ Tohoku ដែលមានចម្ងាយ២២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ។

ការរញ្ជួយដីនេះបានកើតឡើងមិនដល់មួយខែ មុនខួប១០ឆ្នាំនៃគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលនាំឲ្យមានការផ្ទុះនៅចង្ក្រាននុយក្លេអ៊ែរចំនួន៣នៃរោងចក្រ Fukushima Dai-ichi និងបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួនប្រមាណ១៩,០០០នាក់។

មនុស្សជាង៨៣០,០០០គ្រួសារនៅតំបន់ Tohoku និង Kanto គ្មានអគ្គិសនីប្រើប្រាស់ប៉ុន្តែតំបន់ខ្លះត្រូវបានតភ្ជាប់ឡើងវិញកាលពីអាទិត្យ។ តំបន់មួយចំនួននៅ Fukushima នៅតែគ្មានទឹកប្រើប្រាស់។

ក្រុមហ៊ុន East Japan Railway Co បាននិយាយថា រថភ្លើងល្បឿនលឿននិងសេវាកម្មរថភ្លើងក្នុងស្រុករបស់ខ្លួនមួយចំនួននៅតែត្រូវបានផ្អាករហូតដល់ថ្ងៃចន្ទដោយសារតែការខូចខាតដល់ខ្សែអគ្គិសនី។ ខ្សែរថភ្លើងល្បឿនលឿន Tohoku Shinkansen ត្រូវការពេលវេលា១០ថ្ងៃដើម្បីដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជា ជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ

កីឡា១០ នាទីutes មុន

កីឡាករ Alan Souza កំពុង​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ២៨ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម