Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាព្រមានដល់ចលនាកងទ័ព និងការកាត់ផ្ដាច់បណ្ដាញទូរគមនាគមន៍

បានផុស

នៅ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ាបានព្រមានកាលពីយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ អំពីចលនាកងទ័ព និងការកាត់ផ្ដាច់បណ្ដាញទូរគមនាគមន៍នៅក្នុងទីក្រុងយ៉ាំងហ្គោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតអាមេរិកបានសរសេរនៅលើគណនីផ្លូវការនៃសេវាកម្មពលរដ្ឋអាមេរិក (ACS) របស់ខ្លួនថា “មានការចង្អុលបង្ហាញអំពីចលនាយោធានៅទីក្រុងយ៉ាំងហ្គោន និងមានការកាត់ផ្ដាច់ផ្នែកទូរគមនាគមន៍ពេញមួយយប់ចន្លោះម៉ោង ១ យប់ និងម៉ោង ៩ ព្រឹក” ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរថពាសដែកបានបង្ហាញខ្លួននៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន ទីក្រុង Myitkyina និងទីក្រុង Sittwe ដែលជាទីក្រុងនៃរដ្ឋ Rakhine ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីការចល័តរថយន្តកងទ័ពទ្រង់ទ្រាយធំលើកដំបូងនៅទូទាំងប្រទេសចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

ទន្ទឹមនោះរថពាសដែកមួយចំនួនក៏ត្រូវបានគេប្រទះឃើញធ្វើដំណើរជុំវិញមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងយ៉ាំងហ្គោន ខណៈរថពាសដែកផ្សេងទៀតចតនៅសួនសត្វរបស់ទីក្រុង ។

បន្ថែមពីនេះកងកម្លាំងសន្តិសុខក៏បានបង្កើនការចាប់ខ្លួនដោយផ្តោតលើចលនាមិនគោរពច្បាប់ស៊ីវិលដែលបានឃើញហ្វូងមនុស្សយ៉ាងច្រើនកុះករតាមដងផ្លូវនានានៅតាមទីក្រុងធំៗ ។

យោងតាមក្រុមអ្នកតាមដាននៃសមាគមជំនួយសម្រាប់អ្នកទោសនយោបាយបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្សជិត ៤០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនរាប់បញ្ចូលទាំងសម្ព័ន្ធមិត្តកំពូលៗរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ស្ថានភាពកាន់តែតានតឹង កងទ័ពមីយ៉ាន់ម៉ាបន្តបាញ់ប្រហារលើបាតុករ

ចុចអាន ៖ ថ្ងៃនេះដល់ពេលកំណត់ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី តែយោធាអាចពន្យារពេលបន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម