ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យបាញ់ផ្កាយរណបផ្ដល់សេវាអ៊ីនធឺណិតទៅទីអវកាសលើកទី ៥១០
ទីភ្នាក់សារព័ត៌មានចិន Xinhua បានឲ្យដឹងថា ប្រទេសចិនបានបាញ់បញ្ជូនផ្កាយរណបសេវាអ៊ីនធឺណិតមួយចូលទៅលើគន្លងអវកាសបានដោយជោគជ័យកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ។

ទីភ្នាក់ព័ត៌មានជាតិចិនដដែលនេះបានឲ្យដឹងថា ការបាញ់បញ្ជូនផ្កាយរណបទៅទីអវកាស ធ្វើឡើងនៅមជ្ឈមណ្ឌលផ្កាយរណប Xichang ភាគនិរតីនៃខេត្ត Sichuan ។ ផ្កាយរណបបានបាញ់ចេញនាម៉ោង ០៩ និង ០៣នាទីយប់ ដោយភ្ជាប់ទៅនឹងកាំជ្រួចមួយគ្រឿងប្រភេទ Long March-3B ហើយបានហោះចូលគន្លងដែលព្រាងរៀបចំបានដូចការគិត។
នេះមិនមែនជាលើកទី ១ នោះទេ ដែលប្រទេសចិនទទួលបានជោគជ័យលើកិច្ចការងារ និងការស្រាវជ្រាវទីអវកាស ពោលសម្រាប់ការបង្ហោះផ្កាយរណបរត់ដោយកាំជ្រួចប្រភេទ Long March នេះ គឺជាលើកទី ៥១០ ហើយចំពោះបេសកកម្មបាញ់បញ្ជូនផ្កាយរណបទៅទីអវកាសរបស់ចិន ។
គួររំឭកថា គិតមកទល់បច្ចុប្បន្នប្រទេសចិនមានផ្កាយរណបប្រតិបត្តិការប្រមាណ ៤៩៣ កំពុងស្ថិតនៅលើអវកាស តាមពីក្រោយសហរដ្ឋអាមេរិក ដែលមានផ្កាយរណបដំណើរការនៅលើអវកាសប្រមាណ ២,៩២៦ ៕


ដោយ៖ មាន រតនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


