ព័ត៌មានអន្ដរជាតិ
ថៃ អស់តំណែងជាអធិរាជមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេនៅ អាស៊ាន
ថៃដែលធ្លាប់តែល្បីរន្ទឺខាងអធិរាជទាក់ទាញភ្ញៀវទេសចរបរទេស បានជ្រុះបាត់តំណែងជាប្រទេសដែលមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេប្រចាំតំបន់អាស៊ានទៀតហើយសម្រាប់ឆ្នាំ ២០២៣ កន្លងទៅ ពោលកៅអីមួយនេះឡើងគ្រងដោយប្រទេសម៉ាឡេស៊ីជំនួសវិញ ។

យោងតាមគេហទំព័រ Focus Malaysia បានឲ្យដឹងថា ម៉ាឡេស៊ីបានកត់ត្រាការហោះមកលេងកម្សាន្តរបស់ជនបរទេសជិត ២៩ លាននាក់កាលពីឆ្នាំមុន ហើយបានក្លាយជាប្រទេសគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងតំបន់អាស៊ាន ខណៈប្រជាជនសិង្ហបុរីគឺជាប្រភពដ៏ធំបំផុតរបស់ម៉ាឡេស៊ីមានចំនួន ៨.៣ លាននាក់ បន្ទាប់មកឥណ្ឌូណេស៊ី ថៃ ចិន និងព្រុយណេ ។
ចំណែកថៃជាប្រទេសដែលមានទេសចរបរទេសហោះមកចុះចតច្រើនជាងគេលំដាប់ទី ២ ពោលកាលពីឆ្នាំ ២០២៣ ប្រទេសនេះទទួលភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ តោងពីក្រោយដោយសិង្ហបុរីមាន ១៣.៦ លាននាក់ ខណៈប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ មានចំនួនភ្ញៀវទេសចរ ១២.៦ លាននាក់ ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសហោះមកលេងកម្សាន្តក្នុងប្រទេសកាលពីឆ្នាំ ២០២៣ បានប្រមាណជា ១១.៧ លាននាក់ ខណៈហ្វីលីពីន និងកម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងចំនួន ៥.៤ លាននាក់ ។

ដោយមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍នេះហើយ ជាពិសេសក្រោយវិធានការដកការរឹតត្បិតពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ ១៩ បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនសុទ្ធតែបញ្ឆេះការប្រកួតប្រជែងលើវិស័យទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសអ្នកដំណើរមកប្រទេសចិនជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការ ។
ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មកប្រទេសម៉ាឡេស៊ីដែលកំពុងគ្រងជាអធិរាជវិស័យទេសចរណ៍ប្រចាំនៅតំបន់អាស៊ានបានអនុញ្ញាតឲ្យពលរដ្ឋមកពីប្រទេសចិនដីគោក និងឥណ្ឌាចូលមកលេងកម្សាន្តក្នុងប្រទេសដោយមិនគិតទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ពោលស្រដៀងគ្នានឹងប្រទេសថៃដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


