Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាបណ្តេញជនជាតិមីយ៉ាន់ម៉ាមួយក្រុមដំបូងចេញពីប្រទេសបន្ទាប់ពីលួចឆ្លងព្រំដែនដើម្បីគេចពីរដ្ឋប្រហារឆ្នាំ២០២១

បានផុស

នៅ

ឥណ្ឌាបានបណ្តេញជនជាតិមីយ៉ាន់ម៉ាមួយក្រុមដំបូងចេញពីប្រទេសបន្ទាប់ពីលួចឆ្លងព្រំដែនដើម្បីគេចពីរដ្ឋប្រហារឆ្នាំ២០២១ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Mgronline កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ ។

រូបភាព÷ The News International
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា ឥណ្ឌាបាននិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ាមួយក្រុមដំបូងដែលបានភៀសខ្លួនចូលប្រទេសឥណ្ឌាដើម្បីគេចខ្លួនពីរដ្ឋប្រហារឆ្នាំ២០២១។ នេះបើយោងតាមរដ្ឋមន្ត្រីព្រំដែនឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមីនា ឆ្នាំ២០២៤ ប៉ុន្មានសប្តាហ៍បន្ទាប់ពីឥណ្ឌាបានបញ្ចប់គោលនយោបាយឆ្លងព្រំដែនសេរីដោយមិនចាំបាច់មានឯកសារជាមួយមីយ៉ាន់ម៉ា។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីចំនួនអ្នកនិរទេសខ្លួនទាំងនោះឡើយ។ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់របស់មីយ៉ាន់ម៉ាបានភៀសខ្លួនទៅកាន់រដ្ឋនានារបស់ប្រទេសឥណ្ឌា។

ប្រភពបន្តថា ការនិរទេសខ្លួននេះបានបង្កក្តីបារម្ភសម្រាប់ទីក្រុង New Delhi ដោយសារមានហានិភ័យពីភាពតានតឹងក្នុងសហគមន៍ដែលអាចនឹងរាលដាលពាសពេញប្រទេសឥណ្ឌា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម